ព្រះត្រៃបិដក ភាគ ៣៨

​បា​សា​ទក​ម្ប​នវ​គ្គ​


 [​៤៥៩​]​ ​ក្រុង​សាវត្ថី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលពីមុន​ដែល​តថាគត​នៅជា​ពោធិសត្វ​ ​មិនទាន់​ត្រាស់​ដឹង​សម្ពោធិ​នៅឡើយ​ ​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​អ្វី​ហ្ន៎​ជាហេតុ​ ​អ្វី​ហ្ន៎​ ​ជា​បច្ច័យ​ ​ដើម្បី​ញុំាង​ឥទ្ធិបាទ​ឲ្យ​ចំរើន​។​
 [​៤៦០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នោះ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចំរើន​ឥទ្ធិបាទ​ ​ប្រកបដោយ​ឆន្ទ​សមាធិ​ ​និង​បធាន​សង្ខារ​ថា​ ​ឆន្ទៈ​របស់​អញ​ ​នឹង​មិនបាន​ធូរ​ថយ​ណាស់​ផង​ ​មិនបាន​ផ្គង​ឡើង​ពេក​ផង​ ​មិនបាន​រួញ​ខាងក្នុង​ផង​ ​មិនបាន​ ​រាយមាយ​ទៅ​ខាងក្រៅ​ផង​ ​ដូច្នេះ​ ​ទាំង​ជា​បុគ្គល​មាន​សញ្ញា​ ​ក្នុង​ខាងក្រោយ​ ​និង​ខាងមុខ​ ​គឺ​ខាងមុខ​យ៉ាងណា​ ​ខាងក្រោយ​ក៏​យ៉ាងនោះ​ ​ខាងក្រោយ​យ៉ាងណា​ ​ខាងមុខ​ក៏​យ៉ាងនោះ​ ​ខាងក្រោម​យ៉ាងណា​ ​ខាងលើ​ក៏​យ៉ាងនោះ​ ​ខាងលើ​យ៉ាងណា​ ​ខាងក្រោម​ក៏​យ៉ាងនោះ​ ​វេលា​ថ្ងៃ​យ៉ាងណា​ ​វេលា​យប់​ក៏​យ៉ាងនោះ​ ​វេលា​យប់​យ៉ាងណា​ ​វេលា​ថ្ងៃ​ក៏​យ៉ាងនោះ​ ​ជា​បុគ្គល​មានចិត្ត​បើក​ហើយ​ ​មាន​កិលេស​មិនបាន​រួប​រិត​ ​ចំរើន​នូវ​ចិត្ត​ ​ប្រកបដោយ​ពន្លឺ​ដូច្នេះ​។​
ថយ | ទំព័រទី ២៨២ | បន្ទាប់
ID: 636852637578646883
ទៅកាន់ទំព័រ៖