ព្រះត្រៃបិដក ភាគ ៣៨
[៤៦១] ភិក្ខុចំរើនឥទ្ធិបាទ ប្រកបដោយវិរិយសមាធិ និងបធានសង្ខារថា សេចក្តីព្យាយាមរបស់អញ នឹងមិនបានធូរថយពេកផង មិនផ្គងឡើងពេកផង មិនរួញខាងក្នុងផង មិនរាយមាយទៅខាងក្រៅផង ដូច្នេះ ទាំងជាបុគ្គលមានសញ្ញា ក្នុងខាងក្រោយ និងខាងមុខ គឺខាងមុខយ៉ាងណា ខាងក្រោយក៏យ៉ាងនោះ ខាងក្រោយយ៉ាងណា ខាងមុខក៏យ៉ាងនោះ ខាងក្រោមយ៉ាងណា ខាងលើក៏យ៉ាងនោះ ខាងលើយ៉ាងណា ខាងក្រោមក៏យ៉ាងនោះ វេលាថ្ងៃយ៉ាងណា វេលាយប់ ក៏យ៉ាងនោះ វេលាយប់យ៉ាងណា វេលាថ្ងៃក៏យ៉ាងនោះ ជាបុគ្គលមានចិត្តបើកហើយ មានកិលេសមិនបានរួបរឹតហើយ រមែងចំរើននូវចិត្ត ប្រកបដោយពន្លឺ ដូច្នេះ។
[៤៦២] ភិក្ខុចំរើនឥទ្ធិបាទ ប្រកបដោយចិត្តសមាធិ និងបធានសង្ខារថា ចិត្តរបស់អញ នឹងមិនបានធូរថយពេកផង មិនផ្គងឡើងពេកផង មិនរួញខាងក្នុងផង មិនបានរាយមាយទៅខាងក្រៅផង ដូច្នេះ ទាំងជាបុគ្គលមានសញ្ញា ក្នុងខាងក្រោយ និងខាងមុខ គឺខាងមុខយ៉ាងណា ខាងក្រោយក៏យ៉ាងនោះ ខាងក្រោយយ៉ាងណា ខាងមុខក៏យ៉ាងនោះ
ID: 636852637850812450
ទៅកាន់ទំព័រ៖