ព្រះត្រៃបិដក ភាគ ៣៨
ញុំាងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធ ព្យាយាម ផ្គងចិត្តឡើង តាំងព្យាយាមមាំ ដើម្បីញុំាងធម៌ទាំងឡាយ ជាកុសល ដែលកើតឡើង ហើយ ឲ្យស្ថិតស្ថេរ មិនឲ្យវិនាស ឲ្យរឹងរឹតតែកើតធំទូលាយ ចំរើន ពេញបរិបូណ៌។ នេះហៅថា បធានសង្ខារ។ នេះហៅថា វីមំសាផង នេះហៅថា វីមំសាសមាធិផង នេះហៅថា បធានសង្ខារផង ដោយប្រការដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិ និង បធានសង្ខារ។
[៤៧៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងមិគារមាតុប្រាសាទ នាបុព្វារាម ជិតក្រុងសាវត្ថី។ សម័យនោះឯង ភិក្ខុច្រើនរូប នៅក្នុងមិគារមាតុប្រាសាទជាន់ក្រោម ជាអ្នករវើររវាយ មានមានះដូចជាបបុស ងើបឡើងហើយ រជើបរជោរ មានមាត់រឹង មានវាចារោយរាយ មានស្មារតីវង្វេង ប្រាសចាកបញ្ញា មានចិត្ត មិនដំកល់មាំ មានចិត្តអណ្តែតអណ្តូង មានឥន្ទ្រិយមិនសង្រួម។
ID: 636852640271110883
ទៅកាន់ទំព័រ៖