ព្រះត្រៃបិដក ភាគ ៣៨

 ​[​៤៨៥​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​គង់នៅ​ក្នុង​ឃោសិ​តា​រាម​ ​ជិត​ក្រុ​វកោ​សម្ពី​។​ ​លំដាប់នោះ​ឯង​ ​ព្រាហ្មណ៍​ឈ្មោះ​ឧណ្ណា​ភៈ​ ​ចូល​ទៅ​រក​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ធ្វើ​សេចក្តី​រីករាយ​ ​ជាមួយនឹង​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​លុះ​បញ្ចប់​ពាក្យ​ ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រលឹក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រាហ្មណ៍​ឈ្មោះ​ ​ឧណ្ណា​ភៈ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​និយាយ​នឹង​ព្រះ​អានន្ទ​ ​ដ៏​មាន​អាយុ​ ​ដូច្នេះ​ថា​ ​
 [​៤៨៦​]​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​គេ​ប្រព្រឹត្ត​ព្រហ្មចារ្យ​ ​ក្នុង​សំណាក់​ព្រះសមណគោតម​ ​មាន​អ្វី​ជា​ប្រយោជន៍​។​ ​ម្នាល​ព្រាហ្មណ៍​ ​គេ​ប្រព្រឹត្ត​ព្រហ្មចារ្យ​ ​ក្នុង​សំណាក់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​មានការ​លះបង់​ឆន្ទៈ​ ​ជា​ប្រយោជន៍​។​
 [​៤៨៧​]​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​ចុះ​មានផ្លូវ​ ​មាន​បដិបទា​ ​ដើម្បី​លះបង់​នូវ​ឆន្ទៈ​នុ៎ះ​ដែរ​ឬ​។​ ​ម្នាល​ព្រាហ្មណ៍​ ​មានផ្លូវ​ ​មាន​បដិបទា​ ​ដើម្បី​លះបង់​នូវ​ឆន្ទៈ​នុ៎ះ​ដែរ​។​ ​
ថយ | ទំព័រទី ២៩៩ | បន្ទាប់
ID: 636852641430387190
ទៅកាន់ទំព័រ៖