ព្រះត្រៃបិដក ភាគ ៣៨
[៥០០] ម្នាលភិក្ខុទាំងឡាយ ចុះការចំរើននូវឥទ្ធិបាទដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើននូវឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ។ វិរិយសមាធិ។ ចិត្តសមាធិ។ ចំរើននូវឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ការចំរើននូវឥទ្ធិបាទ។
[៥០១] ម្នាលភិក្ខុទាំងឡាយ ចុះបដិបទា ជាដំណើរទៅកាន់ការចំរើន នូវឥទ្ធិបាទ ដូចម្តេច។ អរិយមគ្គ ប្រកបដោយអង្គ ៨ នេះឯង។ អ្វីខ្លះ។ គឺសម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មាវាចា សម្មាកម្មន្តៈ សម្មាអាជីវៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បដិបទា ជាដំណើរទៅកាន់ការចំរើន នូវឥទ្ធិបាទ។
[៥០២] ម្នាលភិក្ខុទាំងឡាយ ឥទ្ធិបាទ ៤ នេះ ដែលភិក្ខុចំរើន ធ្វើឲ្យច្រើនហើយ ជាធម៌មានផលច្រើន មានអានិសង្សច្រើន។ ម្នាលភិក្ខុទាំងឡាយ ចុះឥទ្ធិបាទ ៤ តើភិក្ខុចំរើនដូចម្តេច ធ្វើឲ្យច្រើនដូចម្តេច
ID: 636852649846488563
ទៅកាន់ទំព័រ៖