ព្រះត្រៃបិដក ភាគ ៣៨
លើយ៉ាងណា ក្រោមក៏យ៉ាងនោះ ថ្ងៃយ៉ាងណា យប់ក៏យ៉ាងនោះ យប់យ៉ាងណា ថ្ងៃក៏យ៉ាងនោះ មានចិត្តស្វាង ឥតមានកិលេសរួបរឹត ចំរើនចិត្តប្រកបដោយពន្លឺ ដោយប្រការដូច្នេះ។
[៥០៣] ម្នាលភិក្ខុទាំងឡាយ ចុះឆន្ទៈដែលធូរថយខ្លាំងពេក តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ឆន្ទៈឯណា ប្រកបដោយកោសជ្ជៈ (សេចក្តីខ្ជិលច្រអូស) សម្បយុត្ត ដោយកោសជ្ជៈ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ឆន្ទៈ ដែលធូរថយខ្លាំងពេក។
[៥០៤] ម្នាលភិក្ខុទាំងឡាយ ចុះឆន្ទៈដែលផ្គងគំហុកខ្លាំងពេក តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ឆន្ទៈឯណា ប្រកបដោយឧទ្ធច្ចៈ (សេចក្តីរវើរវាយ) សម្បយុត្តដោយឧទ្ធច្ចៈ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ឆន្ទៈដែលផ្គងគំហុកខ្លាំងពេក។
[៥០៥] ម្នាលភិក្ខុទាំងឡាយ ចុះឆន្ទៈដែលរួញលឹបនៅខាងក្នុង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ឆន្ទៈឯណា ប្រកបដោយថីនមិទ្ធៈ (សេចក្តីងងុយងោកងក់) សម្បយុត្តដោយថីនមិទ្ធៈ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ឆន្ទៈដែលរួញលឹបនៅខាងក្នុង។
ID: 636852650307754946
ទៅកាន់ទំព័រ៖