ព្រះត្រៃបិដក ភាគ ៣៨
អយោគុឡវគ្គ
[៥២៨] ទៀបក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ មុនកាលត្រាស់ដឹង កាលដែលតថាគត ទៅជាពោធិសត្វ មិនទាន់ត្រាស់ដឹងនៅឡើយ មានសេចក្តីត្រិះរិះ ដូច្នេះថា អ្វីហ្ន៎ ជាមគ្គ អ្វីហ្ន៎ ជាបដិបទា ដើម្បីចំរើននូវឥទ្ធិបាទ។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា ភិក្ខុនោះ តែងចំរើននូវឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ ដូច្នេះថា ឆន្ទៈរបស់អាត្មាអញ នឹងមិនធូរថយខ្លាំងពេកផង នឹងមិនផ្គងគំហុកខ្លាំងពេកផង នឹងមិនរួញលឹប នៅខាងក្នុងផង នឹងមិនរាយមាយទៅខាងក្រៅផង មានសញ្ញាក្នុងកាលខាងក្រោយ និងកាលមុនផង គឺកាលមុនយ៉ាងណា ក្រោយក៏យ៉ាងនោះ ក្រោយយ៉ាងណា មុនក៏យ៉ាងនោះ ក្រោមយ៉ាងណា លើក៏យ៉ាងនោះ លើយ៉ាងណា ក្រោមក៏យ៉ាងនោះ ថ្ងៃយ៉ាងណា យប់ក៏យ៉ាងនោះ យប់យ៉ាងណា ថ្ងៃក៏យ៉ាងនោះដែរ លុះភិក្ខុនោះ គិតដូច្នេះហើយ ក៏មានចិត្តស្វាង
ID: 636852652889432610
ទៅកាន់ទំព័រ៖