ព្រះត្រៃបិដក ភាគ ៣៨

 ​[​៥៣១​]​ ​ទៀប​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ ​ក្រាប​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ធ្លាប់​ចូល​ទៅកាន់​ព្រហ្មលោក​ ​ដោយ​ឫទ្ធិ​ ​ដោយ​ព្រះ​កាយ​ ​ដែល​សម្រេច​តាម​ព្រះទ័យ​ដែរ​ឬ​ ​ទើប​ជ្រាប​ច្បាស់​នូវ​ព្រហ្មលោក​។​ ​ម្នាល​អានន្ទ​ ​តថាគត​ ​ធ្លាប់​ចូល​ទៅកាន់​ព្រហ្មលោក​ ​ដោយ​ឫទ្ធិ​ ​ដោយ​កាយ​ ​ដែល​សម្រេច​តាមចិត្ត​មែន​ ​ទើប​ដឹង​ច្បាស់​ ​នូវ​ព្រហ្មលោក​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ធ្លាប់​ចូល​ទៅកាន់​ព្រហ្មលោក​ដោយ​ឫទ្ធិ​ ​ដោយ​ព្រះ​កាយ​ ​ដែល​ប្រកបដោយ​មហាភូតរូប​ ​៤​ ​នេះ​ឬ​ ​ទើប​ជ្រាប​ច្បាស់​ ​នូវ​ព្រហ្មលោក​។​ ​ម្នាល​អានន្ទ​ ​តថាគត​ ​ធ្លាប់​ចូល​ទៅកាន់​ព្រហ្មលោក​ដោយ​ឫទ្ធិ​ ​ដោយ​កាយ​ដែល​ប្រកបដោយ​មហាភូតរូប​ ​៤​ ​នេះឯង​ ​ទើប​ដឹង​ច្បាស់​ ​នូវ​ព្រហ្មលោក​។​
ថយ | ទំព័រទី ៣២៦ | បន្ទាប់
ID: 636852653449064619
ទៅកាន់ទំព័រ៖