ព្រះត្រៃបិដក ភាគ ៣៨

 ​[​៥៥៤​]​ ​គ្រានោះ​ឯង​ ​ភិក្ខុ​ច្រើន​រូប​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ភិក្ខុ​ទាំងនោះ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ដូចម្តេច​ហៅថា​ ​ឥទ្ធិ​ ​ដូចម្តេច​ហៅថា​ ​ឥទ្ធិបាទ​ ​ដូចម្តេច​ហៅថា​ ​ការ​ចំរើន​ឥទ្ធិបាទ​ ​ដូចម្តេច​ហៅថា​ ​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ការ​ចំរើន​ឥទ្ធិបាទ​។​
 ​[​៥៥៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​បានសម្រេច​នូវ​ឥទ្ធិ​វិ​ធៈ​ ​(​ការសំដែង​ឫទ្ធិ​)​ ​ច្រើនប្រការ​ ​គឺ​មនុស្សម្នាក់​ ​ធ្វើឲ្យ​ទៅជា​មនុស្ស​ច្រើន​នាក់​ក៏បាន​ ​មនុស្ស​ច្រើន​នាក់​ ​ធ្វើឲ្យ​ទៅជា​មនុស្សម្នាក់​ ​ក៏បាន​។​បេ​។​ ​ធ្វើ​អំណាច​ ​ឲ្យ​ប្រព្រឹត្តទៅ​ដោយ​កាយ​ ​ដរាបដល់​ព្រហ្មលោក​ក៏បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ឥទ្ធិ​។​
 [​៥៥៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ឥទ្ធិបាទ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មគ្គ​ឯណា​ ​បដិបទា​ឯណា​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​បាន​នូវ​ឫទ្ធិ​ ​ដើម្បី​បាន​ចំពោះ​ ​នូវ​ឫទ្ធិ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ឥទ្ធិបាទ​។​
ថយ | ទំព័រទី ៣៣៦ | បន្ទាប់
ID: 636852656078204997
ទៅកាន់ទំព័រ៖