ព្រះត្រៃបិដក ភាគ ៣៨

​មានស្មារតី​ ​កំចាត់​បង់​ ​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​ក្នុង​លោក​ចេញ​។​ ​ម្នាល​អានន្ទ​ ​ភិក្ខុ​មានខ្លួន​ជាទី​ពឹង​ ​មានខ្លួន​ជាទី​រឭក​ ​មិន​មាន​វត្ថុ​ដទៃ​ ​ជាទី​រឭក​ ​មានធម៌​ជាទី​ពឹង​ ​មានធម៌​ជាទី​រឭក​ ​មិន​មាន​វត្ថុ​ដទៃ​ជាទី​រឭក​ ​យ៉ាងនេះ​ឯង​។​
 [​៣៦​]​ ​ម្នាល​អានន្ទ​ ​ពួក​ជន​ឯណា​នីមួយ​ ​មានខ្លួន​ជាទី​ពឹង​ ​មានខ្លួន​ជាទី​រឭក​ ​មិន​មាន​វត្ថុ​ដទៃ​ ​ជាទី​រឭក​ ​មានធម៌​ជាទី​ពឹង​ ​មានធម៌​ជាទី​រឭក​ ​មិន​មាន​វត្ថុ​ដទៃ​ជាទី​រឭក​ ​ក្នុង​កាល​ឥឡូវនេះ​ឬ​ ​ឬថា​ ​ក្នុង​កាល​ជា​អំណឹះ​អំពី​តថាគត​ទៅ​ហើយ​។​ ​ម្នាល​អានន្ទ​ ​ពួក​ភិក្ខុ​ឯណា​នីមួយ​ ​មាន​សេចក្តី​ប្រាថ្នា​ ​នូវ​ការសិក្សា​ ​ភិក្ខុ​ទាំងនោះ​ ​នឹង​ប្រាកដ​មាន​ក្នុង​ចំណែក​ ​ដ៏​ប្រសើរ​ក្រៃលែង​។​
 [​៣៧​]​ ​ក្នុង​ក្រុង​សាវត្ថី​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​គ្រានោះ​ឯង​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ស្លៀក​ស្បង់​ ​ប្រដាប់​បាត្រ​ ​និង​ចីវរ​ ​ក្នុង​វេលា​ព្រឹកព្រហាម​ ​ចូល​ទៅកាន់​លំនៅ​ភិក្ខុនី​មួយ​រូប​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​អង្គុយ​លើ​អាសនៈ​ ​ដែលគេ​ក្រាល​ទុក​។​ ​លំដាប់នោះ​ឯង​ ​ពួក​ភិក្ខុនី​ច្រើន​រូប​ ​ចូល​ទៅ​រក​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ថ្វាយបង្គំ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ភិក្ខុនី​ទាំងនោះ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​ពោល​នឹង​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ដូច្នេះ​ថា​ ​
ថយ | ទំព័រទី ៣៤ | បន្ទាប់
ID: 636852240642783450
ទៅកាន់ទំព័រ៖