ព្រះត្រៃបិដក ភាគ ៣៨
[៥៦៩] ម្នាលភិក្ខុទាំងឡាយ ព្រះតថាគតមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ ព្រោះតែចំរើន ធ្វើឲ្យច្រើន នូវឥទ្ធិបាទ ៤។ ឥទ្ធិបាទ ៤ ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ ព្រះតថាគត ចំរើននូវឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ ដូច្នេះថា ឆន្ទៈរបស់អាត្មាអញ នឹងមិនធូរថយខ្លាំងពេកផង នឹងមិនផ្គងគំហុកខ្លាំងពេកផង នឹងមិនរួញលឹបនៅខាងក្នុងផង នឹងមិនរាយមាយទៅខាងក្រៅផង មានសញ្ញាក្នុងកាលក្រោយ និងមុនផង គឺកាលមុនយ៉ាងណា ក្រោយក៏យ៉ាងនោះ ក្រោយយ៉ាងណា មុនក៏យ៉ាងនោះ ក្រោមយ៉ាងណា លើក៏យ៉ាងនោះ លើយ៉ាងណា ក្រោមក៏យ៉ាងនោះ ថ្ងៃយ៉ាងណា យប់ក៏យ៉ាងនោះ យប់យ៉ាងណា ថ្ងៃក៏យ៉ាងនោះ លុះព្រះតថាគត ទ្រង់គិតដូច្នេះហើយ ក៏មានចិត្តស្វាង ឥតមានកិលេសរួបរឹត ចំរើនចិត្ត ប្រកបដោយពន្លឺ។ វិរិយសមាធិ១។ ចិត្តសមាធិ ១។ ចំរើនឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ ដូច្នេះថា វីមំសា របស់អាត្មាអញ នឹងមិនធូរថយខ្លាំងផង នឹងមិនផ្គងគំហុកខ្លាំងពេកផង។បេ។ លុះព្រះតថាគត ទ្រង់គិត ដូច្នេះហើយ ក៏មានចិត្តស្វាង ឥតមានកិលេសរួបរឹត
ID: 636852657718428813
ទៅកាន់ទំព័រ៖