ព្រះត្រៃបិដក ភាគ ៣៨

​ឥទ្ធិបាទ​សំយុត្ត​ ​គង្គា​ទិ​បេយ្យាល​


 [​៥៧២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទន្លេ​គង្គា​មាន​ទំនាប​ទៅ​ខាងកើត​ ​មាន​ជម្រាល​ទៅ​ខាងកើត​ ​ឈម​ទៅ​ខាងកើត​ ​យ៉ាងណាមិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​កាល​ចំរើន​ ​នូវ​ឥទ្ធិបាទ​ ​៤​ ​ធ្វើឲ្យ​ច្រើន​ ​នូវ​ឥទ្ធិបាទ​ ​៤​ ​រមែង​មាន​ទំនាប​ ​ទៅ​រក​ព្រះនិព្វាន​ ​មាន​ជម្រាល​ទៅ​រក​ព្រះនិព្វាន​ ​ឈម​ទៅ​រក​ព្រះនិព្វាន​ ​យ៉ាងនោះ​ដែរ​។​
 [​៥៧៣​]​ ​មា្ន​លភិ​ក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​កាល​ចំរើន​នូវ​ឥទ្ធិបាទ​ ​៤​ ​ធ្វើឲ្យ​ច្រើន​នូវ​ឥទ្ធិបាទ​ ​៤​ ​រមែង​មាន​ទំនាប​ទៅ​រក​ព្រះនិព្វាន​ ​មាន​ជម្រាល​ទៅ​រក​ព្រះនិព្វាន​ ​ឈម​ទៅ​រក​ព្រះនិព្វាន​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចំរើន​នូវ​ឥទ្ធិបាទ​ ​ប្រកបដោយ​ឆន្ទ​សមាធិ​ ​និង​បធាន​សង្ខារ​។​ ​វិ​រិ​យស​មា​ធិ​។​ ​ចិត្ត​សមាធិ​។​ ​ចំរើន​នូវ​ឥទ្ធិបាទ​ ​ប្រកបដោយ​វីមំសា​សមាធិ​ ​និង​បធាន​សង្ខារ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​កាល​ចំរើន​នូវ​ឥទ្ធិបាទ​ ​៤​ ​ធ្វើឲ្យ​ច្រើន​ ​នូវ​ឥទ្ធិបាទ​ ​៤​ ​រមែង​មាន​ទំនាប​ ​ទៅ​រក​ព្រះនិព្វាន​ ​មាន​ជម្រាល​ ​ទៅ​រក​ព្រះនិព្វាន​ ​ឈម​ទៅ​រក​ព្រះនិព្វាន​ ​យ៉ាងនេះ​ឯង​។​ ​(​បាលី​សំដែង​អំពី​ការស្វែងរក​ ​បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ ​ដូច​ក្នុង​ឥទ្ធិបាទ​ចុះ​)​។​
ថយ | ទំព័រទី ៣៤៥ | បន្ទាប់
ID: 636852658592508807
ទៅកាន់ទំព័រ៖