ព្រះត្រៃបិដក ភាគ ៣៨

​អនុ​រុទ្ធ​សំយុត្ត​
​រហោគត​វគ្គ​


 [​៥៧៦​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះ​អនុ​រុទ្ធ​ដ៏​មាន​អាយុ​ ​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ព្រះ​អនុ​រុទ្ធ​ដ៏​មាន​អាយុ​ ​សម្ងំ​នៅក្នុង​ទីស្ងាត់​ ​កើ​ត​បរិវិតក្កៈ​ ​ក្នុងចិត្ត​យ៉ាងនេះ​ថា​ ​ភិក្ខុ​ទាំងឡាយ​ឯណា​នីមួយ​ ​បោះបង់​សតិ​ប្ប​ដ្ឋាន​ ​ទាំង​ ​៤​ ​ភិក្ខុ​ទាំងនោះ​ ​ឈ្មោះថា​ ​បោះបង់​មគ្គ​ដ៏​ប្រសើរ​ ​ជា​ដំណើរ​ទៅកាន់​ទី​អស់​ទុក្ខ​ ​ដោយ​ប្រពៃ​ ​ភិក្ខុ​ទាំងឡាយ​ឯណា​នីមួយ​ ​ធ្វើ​នូវ​សតិ​ប្ប​ដ្ឋាន​ ​ទាំង​ ​៤​ ​ឲ្យ​បរិបូណ៌​ ​ភិក្ខុ​ទាំងនោះ​ឈ្មោះថា​ ​ធ្វើ​នូវ​អរិយមគ្គ​ ​ជា​ដំណើរ​ទៅកាន់​ទី​អស់​ទុក្ខ​ដោយ​ប្រពៃ​ ​ឲ្យ​បរិបូណ៌​។​
 [​៥៧៧​]​ ​គ្រានោះ​ឯង​ ​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ​ ​ដឹង​នូវ​បរិវិតក្កៈ​ ​ក្នុងចិត្ត​របស់​ ​ព្រះ​អនុ​រុទ្ធ​ដ៏​មាន​អាយុ​ ​ដោយចិត្ត​ហើយ​ ​ក៏​មក​ប្រាកដ​ ​ក្នុង​ទី​ចំពោះមុខ​ព្រះ​អនុ​រុទ្ធ​ដ៏​មាន​អាយុ​ភ្លាម​ ​ដូចជា​បុរស​មាន​កំឡាំង​ ​លាដៃ​ដែល​បត់​ចូល​ ​ឬបត់​ដៃ​ដែល​លា​ចេញ​។​ ​លំដាប់នោះ​ ​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ​ ​សួរ​ព្រះ​អនុ​រុទ្ធ​ដ៏​មាន​អាយុ​ ​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​អនុ​រុទ្ធ​ ​ចុះ​ភិក្ខុ​ធ្វើស​តិ​ប្ប​ដ្ឋាន​ ​ទាំង​ ​៤​ ​ឲ្យ​បរិបូណ៌​ ​ដូចម្តេច​ទៅ​។​
ថយ | ទំព័រទី ៣៤៧ | បន្ទាប់
ID: 636852659220314716
ទៅកាន់ទំព័រ៖