ព្រះត្រៃបិដក ភាគ ៣៨

 ​[​៥៧៩​]​ ​បើ​ភិក្ខុ​នោះ​ ​ប្រាថ្នា​ថា​ ​អាត្មាអញ​គប្បី​មាន​បដិកូលសញ្ញា​ ​ក្នុង​កាយ​មិន​គួរ​បដិកូល​ ​ដូច្នេះ​ ​ឈ្មោះថា​ ​មាន​បដិកូលសញ្ញា​ ​ក្នុង​កាយ​នោះ​។​ ​បើ​ប្រាថ្នា​ថា​ ​អាត្មាអញ​ ​មិន​គប្បី​មាន​បដិកូលសញ្ញា​ ​ក្នុង​កាយ​ដែល​គួរ​បដិកូល​ ​ដូច្នេះ​ ​ឈ្មោះថា​ ​មិន​មាន​បដិកូលសញ្ញា​ ​ក្នុង​កាយ​នោះ​ ​។​ ​បើ​ប្រាថ្នា​ថា​ ​អាត្មាអញ​ ​គប្បី​មាន​បដិកូលសញ្ញា​ ​ក្នុង​កាយ​ ​មិន​គួរ​បដិកូល​ផង​ ​ក្នុង​កាយ​ ​គួរ​បដិកូល​ផង​ ​ដូច្នេះ​ ​ឈ្មោះថា​ ​មាន​បដិកូលសញ្ញា​ ​ក្នុង​កាយ​នោះ​។​ ​បើ​ប្រាថ្នា​ថា​ ​អាត្មាអញ​ ​មិន​គប្បី​មាន​បដិកូលសញ្ញា​ ​ក្នុង​កាយ​គួរ​បដិកូល​ផង​ ​មិន​គួរ​បដិកូល​ផង​ ​ដូច្នេះ​ ​ឈ្មោះថា​ ​មិន​មាន​បដិកូលសញ្ញា​ ​ក្នុង​កាយ​នោះ​។​ ​បើ​ប្រាថ្នា​ថា​ ​អាត្មាអញ​ ​គប្បី​វៀរ​ឲ្យ​ផុត​ ​នូវ​កាយ​ទាំងពីរ​ ​គឺ​ទាំង​កាយ​មិន​គួរ​បដិកូល​ ​និង​កាយ​គួរ​បដិកូល​នោះ​ចេញ​ហើយ​ ​ជា​អ្នកមាន​ឧបេក្ខា​ ​មានសតិ​សម្បជញ្ញៈ​ ​ដូច្នេះ​ ​ឈ្មោះថា​ ​មាន​ឧបេក្ខា​ ​មានសតិ​សម្បជញ្ញៈ​ ​ក្នុង​កាយ​នោះ​។​
ថយ | ទំព័រទី ៣៤៩ | បន្ទាប់
ID: 636852659610767048
ទៅកាន់ទំព័រ៖