ព្រះត្រៃបិដក ភាគ ៣៨

​ទុតិយវគ្គ​


 [​៦០៨​]​ ​សម័យមួយ​ ​ព្រះ​អនុ​រុទ្ធ​ដ៏​មាន​អាយុ​ ​នៅក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ភិក្ខុ​ច្រើន​រូប​ ​ចូល​ទៅ​រក​ព្រះ​អនុ​រុទ្ធ​ដ៏​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ ​ហើយ​ ​ក៏​ពោល​ពាក្យ​សំណេះសំណាល​ ​នឹង​ព្រះ​អនុ​រុទ្ធ​ដ៏​មាន​អាយុ​។​បេ​។​ ​លុះ​ភិក្ខុ​ទាំងនោះ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​សួរ​ព្រះ​អនុ​រុទ្ធ​ដ៏​មាន​អាយុ​ ​ដូច្នេះ​ថា​ ​ព្រះ​អនុ​រុទ្ធ​ដ៏​មាន​អាយុ​ ​បានសម្រេច​នូវ​អភិញ្ញា​ដ៏​ធំ​ ​ព្រោះ​ចំរើន​ ​ធ្វើឲ្យ​ច្រើន​ ​នូវ​ធម៌​ដូចម្តេច​ខ្លះ​។​
 [​៦០៩​]​ ​ម្នាល​អាវុសោ​ ​ខ្ញុំ​បានសម្រេច​នូវ​អភិញ្ញា​ដ៏​ធំ​ ​ព្រោះ​ចំរើន​ ​ធ្វើឲ្យ​ច្រើន​នូវ​សតិ​ប្ប​ដ្ឋាន​ ​៤​។​ ​សតិ​ប្ប​ដ្ឋាន​ ​៤​ ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​អាវុសោ​ ​ក្នុង​សាសនា​នេះ​ ​ខ្ញុំ​ពិចារណា​ឃើញ​កាយ​ក្នុង​កាយ​ ​១​។​ ​ក្នុង​វេទនា​ទាំងឡាយ​ ​១​ ​។​ ​ក្នុងចិត្ត​ ​១​។​ ​ពិចារណា​ឃើញ​ធម៌​ ​ក្នុង​ធម៌​ទាំងឡាយ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​មាន​សេចក្តី​ដឹងខ្លួន​ ​
ថយ | ទំព័រទី ៣៦៧ | បន្ទាប់
ID: 636852664181668489
ទៅកាន់ទំព័រ៖