ព្រះត្រៃបិដក ភាគ ៣៨
មានស្មារតី កំចាត់បង់អភិជ្ឈា និងទោមនស្សក្នុងលោក ១។ ម្នាលអាវុសោ ខ្ញុំបានសម្រេចនូវអភិញ្ញាដ៏ធំ ព្រោះចំរើន ធ្វើឲ្យច្រើន នូវសតិប្បដ្ឋាន ៤ នេះឯង។ ម្នាលអាវុសោ មួយវិញទៀត ខ្ញុំរលឹកបានមួយពាន់កប្ប ក៏ព្រោះតែចំរើន ធ្វើឲ្យច្រើន នូវសតិប្បដ្ឋាន ៤ នេះដែរ។
[៦១០] ម្នាលអាវុសោ មួយទៀត ខ្ញុំបានសម្រេចឥទ្ធិវិធៈ ច្រើនប្រការ គឺថា ខ្ញុំជាមនុស្សម្នាក់ ធ្វើឲ្យទៅជាមនុស្សច្រើននាក់ក៏បាន។បេ។ ធ្វើអំណាច ឲ្យប្រព្រឹត្តទៅដោយកាយ ដរាបដល់ព្រហ្មលោកក៏បាន ព្រោះតែចំរើន ធ្វើឲ្យច្រើននូវសតិប្បដ្ឋាន ៤ នេះដែរ។
[៦១១] ម្នាលអាវុសោ មួយទៀត ខ្ញុំឮសំឡេង ទាំងពីរយ៉ាងបាន គឺសំឡេងទិព្វ និងសំឡេងជារបស់មនុស្ស ដែលនៅក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី ដោយសោតធាតុដូចជាទិព្វ ដ៏បរិសុទ្ធ កន្លងសោតធាតុ ជារបស់មនុស្សធម្មតា ក៏ព្រោះតែចំរើន ធ្វើឲ្យច្រើន នូវសតិប្បដ្ឋាន ៤ នេះដែរ។
ID: 636852664445633587
ទៅកាន់ទំព័រ៖