ព្រះត្រៃបិដក ភាគ ៣៨

​ទៅ​រក​ព្រះនិព្វាន​ ​កុលបុត្ត​ទាំងឡាយ​ ​ចេញ​ចាក​ផ្ទះ​ ​ចូលកាន់​ផ្នួស​ ​ដោយ​ប្រពៃ​ ​ដើម្បី​ប្រយោជន៍​ ​ដល់​លោកុត្តរធម៌​ ​ឯណា​ ​មិនយូរ​ប៉ុន្មាន​ ​ក៏បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​លោកុត្តរធម៌​ ​ដ៏​ប្រសើរ​នោះ​ ​ដែល​ជាទីបំផុត​ ​នៃ​ព្រហ្មចរិយៈ​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​ ​ក៏​ដឹង​ច្បាស់​ថា​ ​ជាតិ​អស់ហើយ​ ​មគ្គ​ព្រហ្មចរិយៈ​ ​អាត្មាអញ​ ​បាន​នៅ​រួចហើយ​ ​សោឡស​កិច្ច​ ​អាត្មាអញ​ ​បាន​ធ្វើរួចហើយ​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​ ​បណ្តា​ព្រះអរហន្ត​ទាំងឡាយ​ ​ព្រះ​ឧ​ត្តិ​យៈ​ដ៏​មាន​អាយុ​ ​ជា​ព្រះអរហន្ត​ ​១​ ​អង្គ​ដែរ​។​
 [​៧៦​]​ ​សាវត្ថី​និទាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សតិ​ប្ប​ដ្ឋាន​ ​៤​ ​នេះ​ ​ដែល​បុគ្គល​បាន​ចំរើន​ ​បាន​ធ្វើ​ឲ្យ​រឿយ​ៗ​ហើយ​ ​ជា​គុណជាតិ​ប្រសើរ​ ​ជាទី​ស្រោចស្រង់​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​អស់​ទៅ​ ​នៃ​ទុក្ខ​ដោយ​ប្រពៃ​ ​ដល់​អ្នកធ្វើ​នោះ​។​ ​សតិ​ប្ប​ដ្ឋាន​ ​៤​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ពិចារណា​ឃើញ​ ​នូវ​កាយ​ក្នុង​កាយ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​ ​នូវ​កិលេស​ ​មាន​សេចក្តី​ដឹងខ្លួន​ ​មានស្មារតី​ ​
ថយ | ទំព័រទី ៦៦ | បន្ទាប់
ID: 636852247856656060
ទៅកាន់ទំព័រ៖