ព្រះត្រៃបិដក ភាគ ៣៨
ជាគ្រឿងដុតកំដៅ នូវកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោក។ ផ្លូវនេះ ជាផ្លូវតែមួយ ប្រព្រឹត្តទៅ ដើម្បីសេចក្តីស្អាត នៃសត្វទាំងឡាយ ដើម្បីកន្លងបង់ នូវសេចក្តីសោក និងសេចក្តីខ្សឹកខ្សួល ដើម្បីរំលត់នូវទុក្ខ និងទោមនស្ស ដើម្បីត្រាស់ដឹងនូវធម៌ ដែលបុគ្គលគប្បីដឹង គឺអរិយមគ្គ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាន គឺសតិប្បដ្ឋាន ៤។
[៧៨] គ្រានោះ ព្រហ្មឈ្មោះ សហម្បតិ ដឹងច្បាស់នូវសេចក្តីត្រិះរិះ ក្នុងព្រះហឫទ័យ របស់ព្រះដ៏មានព្រះភាគ ដោយចិត្ត (នៃខ្លួន) ហើយក៏បាត់អំពីព្រហ្មលោក មកប្រាកដ ក្នុងទីចំពោះព្រះភ័ក្ត្រ នៃព្រះដ៏មានព្រះភាគ (រហ័ស) ដូចបុរសមានកំឡាំង លានូវដៃ ដែលបត់ ឬបត់នូវដៃ ដែលលាហើយ យ៉ាងនោះឯង។ ទើបព្រហ្មឈ្មោះ សហម្បតិ ដណ្តប់សំពត់ បង់ក ឆៀងស្មាម្ខាង ប្រណម្យអញ្ជលី ចំពោះព្រះដ៏មានព្រះភាគ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា
ID: 636852248298151312
ទៅកាន់ទំព័រ៖