ព្រះត្រៃបិដក ភាគ ៣៨
[៨១] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងសេទកនិគម របស់ពួកសុម្ភជន ក្នុងសុម្ភជនបទ។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ រឿងធ្លាប់មានមកហើយថា មានបុរស ជាធំក្នុងល្បែងរ៉ាវ
(១) ចណ្ឌាល លើកឡើងនូវរ៉ាវចណ្ឌាល ហើយហៅកូនសិស្សឈ្មោះ មេទកថាលិកា ថា នែមេទកថាលិកាជាសំឡាញ់ អ្នកចូរមកឡើងកាន់រ៉ាវចណ្ឌាល ហើយឈរ នៅលើ-ក របស់យើងចុះ។ ម្នាលភិក្ខុទាំងឡាយ ឯកូនសិស្សឈ្មោះ មេទកថាលិកា ទទួលស្តាប់ពាក្យបុរស ជាធំក្នុងល្បែងរ៉ាវចណ្ឌាលថា អើលោកអាចារ្យ ហើយក៏ឡើងកាន់រ៉ាវចណ្ឌាល ឈរលើ-ក អាចារ្យ។
(១) រ៉ាវក្នុងទីនេះ សំដៅយករ៉ាវ ដែលគេយកឫស្សី ១ ដើម មកដាំបញ្ឈរ ហើយឲ្យមនុស្ស ដែលប៉ិនប្រសប់ ឡើងទៅឈររាំលើឫស្សីនោះ មិនឲ្យធ្លាក់បាន រាំរួចហើយ ដល់វេលានឹងចុះមកវិញ ក៏ចុះយកក្បាលមកក្រោម ជើងឡើងលើ ដរាបដល់មកផែនដី មិនឲ្យមានថ្លស់ការបាន។ (ល្បែងនេះ ជាទំនៀមរបស់អ្នកស្រុក អ្នកនគរ)។
ID: 636852249069635439
ទៅកាន់ទំព័រ៖