ព្រះត្រៃបិដក ភាគ ៣៨

សីល​ដ្ឋិ​តិ​វគ្គ​


 ​[​៩០​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យនេះ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​និង​ព្រះ​ភទ្ទៈ​ដ៏​មាន​អាយុ​ ​គង់នៅ​ក្នុង​កុក្កុដា​រាម​ ​ជិត​ក្រុង​បា​ដ​លិ​បុត្ត​។​ ​គ្រានោះ​ ​ព្រះ​ភទ្ទៈ​ដ៏​មាន​អាយុ​ ​ចេញ​ចាកទី​ស្ងាត់​ ​ក្នុង​វេលា​សាយណ្ហសម័យ​ហើយ​ ​ក៏​ចូល​ទៅ​រក​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​រីករាយ​ជាមួយនឹង​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​លុះ​បញ្ចប់​ពាក្យ​ ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រឭក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះ​ភទ្ទៈ​ដ៏​មាន​អាយុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ ​ហើយ​ ​ក៏​ពោល​ទៅ​នឹង​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ដូច្នេះ​ថា​ ​
 ​[​៩១​]​ ​ម្នាល​អានន្ទ​ដ៏​មាន​អាយុ​ ​សីល​(​១​)​ ​ជាកុសល​ទាំងឡាយ​ឯណា​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ពោល​ហើយ​ ​សីល​ជាកុសល​
​(​១​)​ ​អដ្ឋកថា​ ​សំដៅយក​ចតុ​បារិសុទ្ធិ​សីល​។​
ថយ | ទំព័រទី ៧៧ | បន្ទាប់
ID: 636852250595202696
ទៅកាន់ទំព័រ៖