ព្រះត្រៃបិដក ភាគ ៣៨

 ​[​៩៤​]​ ​ម្នាល​អានន្ទ​ដ៏​មាន​អាយុ​ ​ហេតុ​ដូចម្តេច​ ​បច្ច័យ​ដូចម្តេច​ ​ដែល​ព្រះ​តថាគត​ ​បរិនិព្វាន​ទៅ​ហើយ​ ​ព្រះ​សទ្ធម្ម​ ​មិន​ស្ថិតនៅ​អស់​កាលយូរ​បាន​។​ ​ម្នាល​អានន្ទ​ដ៏​មាន​អាយុ​ ​ហេតុ​ដូចម្តេច​ ​បច្ច័យ​ដូចម្តេច​ ​ដែល​ព្រះ​តថាគត​ ​បរិនិព្វាន​ទៅ​ហើយ​ ​ព្រះ​សទ្ធម្ម​ ​ស្ថិតនៅ​អស់​កាលយូរ​បាន​។​ ​ម្នា​លភ​ទ្ទៈ​ដ៏​មាន​អាយុ​ ​ប្រពៃ​ណាស់​ហើយ​ ​ប្រពៃ​ណាស់​ហើយ​ ​ម្នា​លភ​ទ្ទៈ​ដ៏​មាន​អាយុ​ ​ការស្វែងរក​ប្រស្នា​ ​របស់​អ្នក​ល្អ​ណាស់​ ​ប្រាជ្ញា​ក៏​ល្អ​ ​ការសាកសួរ​ ​ក៏​សម​ទំនង​។​ ​ម្នា​លភ​ទ្ទៈ​ដ៏​មាន​អាយុ​ ​ព្រោះ​អ្នក​បាន​សួរ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អានន្ទ​ដ៏​មាន​អាយុ​ ​ហេតុ​ដូចម្តេច​ ​បច្ច័យ​ដូចម្តេច​ ​ដែល​ព្រះ​តថាគត​ ​បរិនិព្វាន​ទៅ​ហើយ​ ​ព្រះ​សទ្ធម្ម​ ​មិន​ស្ថិតនៅ​អស់​កាលយូរ​បាន​។​ ​ម្នាល​អានន្ទ​ដ៏​មាន​អាយុ​ ​ហេតុ​ដូចម្តេច​ ​បច្ច័យ​ដូចម្តេច​ ​ដែល​ព្រះ​តថាគត​ ​បរិនិព្វាន​ទៅ​ហើយ​ ​ព្រះ​សទ្ធម្ម​ស្ថិតនៅ​អស់​កាលយូរ​បាន​។​ ​ករុណា​ ​អាវុសោ​។​
ថយ | ទំព័រទី ៨០ | បន្ទាប់
ID: 636852251218018319
ទៅកាន់ទំព័រ៖