ព្រះត្រៃបិដក ភាគ ៣៨

 [​៩៦​]​ ​សម័យមួយ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​និង​ព្រះ​ភទ្ទៈ​ដ៏​មាន​អាយុ​ ​គង់នៅ​ក្នុង​កុក្កុដា​រាម​ ​ជិត​ក្រុង​បា​ដ​លិ​បុត្ត​។​ ​គ្រានោះ​ ​ព្រះ​ភទ្ទៈ​ដ៏​មាន​អាយុ​ ​ចេញ​ចាកទី​ស្ងាត់​ ​ក្នុង​វេលា​សាយណ្ហសម័យ​ ​ចូល​ទៅ​រក​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​រីករាយ​ជាមួយនឹង​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​លុះ​បញ្ចប់​ពាក្យ​ ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រឭក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះ​ភទ្ទៈ​ដ៏​មាន​អាយុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ពោល​ទៅ​នឹង​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ដូច្នេះ​ថា​
 ​[​៩៧​]​ ​ម្នាល​អានន្ទ​ដ៏​មាន​អាយុ​ ​ចុះ​ហេតុ​ដូចម្តេច​ ​បច្ច័យ​ដូចម្តេច​ ​ដែល​នាំឲ្យ​ព្រះ​សទ្ធម្ម​សាបសូន្យ​។​ ​ម្នាល​អានន្ទ​ដ៏​មាន​អាយុ​ ​ចុះ​ហេតុ​ដូចម្តេច​ ​បច្ច័យ​ដូចម្តេច​ ​ដែល​នាំឲ្យ​ព្រះ​សទ្ធម្ម​មិន​សាបសូន្យ​។​ ​ម្នា​លភ​ទ្ទៈ​ដ៏​មាន​អាយុ​ ​ប្រពៃ​ណាស់​ហើយ​ ​ម្នា​លភ​ទ្ទៈ​ដ៏​មាន​អាយុ​ ​ការស្វែងរក​ប្រស្នា​ ​របស់​អ្នក​ល្អ​ណាស់​ ​ប្រាជ្ញា​ក៏​ល្អ​ ​ការសាកសួរ​ ​ក៏​សម​ទំនង​ ​
ថយ | ទំព័រទី ៨២ | បន្ទាប់
ID: 636852251754338995
ទៅកាន់ទំព័រ៖