ព្រះត្រៃបិដក ភាគ ៣៨
ម្នាលអាវុសោ ការដែលនាំឲ្យព្រះសទ្ធម្មសាបសូន្យទៅ ព្រោះភិក្ខុមិនបានចំរើន មិនបានធ្វើឲ្យរឿយ ៗ នូវសតិប្បដ្ឋាន ៤ នេះឯង។ ម្នាលអាវុសោ ការដែលនាំឲ្យព្រះសទ្ធម្មមិនសាបសូន្យ ព្រោះភិក្ខុបានចំរើន បានធ្វើឲ្យរឿយ ៗ នូវសតិប្បដ្ឋាន ៤ នេះឯង។
[៩៩] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋាននេះ មាន ៤ យ៉ាង។ សតិប្បដ្ឋាន ៤ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញនូវកាយក្នុងកាយ មានព្យាយាមជាគ្រឿងដុតកំដៅនូវកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ពិចារណាឃើញនូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាមជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋាន មាន ៤ យ៉ាងនេះឯង។
ID: 636852252212875222
ទៅកាន់ទំព័រ៖