ព្រះត្រៃបិដក ភាគ ៣៨

 ​[​១១០​]​ ​សម័យមួយ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​គង់នៅ​ក្នុង​វត្ត​វេឡុ​វន​ ​ជា​កល​ទ្ទ​ក​និវាប​ស្ថាន​ ​ជិត​ក្រុង​រាជគ្រឹះ​។​ ​សម័យ​នោះ​ឯង​ ​សិរី​វ​ឌ្ឍ​គហបតី​ ​មាន​អាពាធ​ ​ដល់​នូវ​សេចក្តី​ទុក្ខ​ ​ឈឺធ្ងន់​ ​។​ ​គ្រានោះ​ ​សិរី​វ​ឌ្ឍ​គហបតី​ ​ហៅ​បុរស​ម្នាក់​មក​ថា​ ​នែ​បុរស​ដ៏​ចំរើន​ ​ចូរ​អ្នក​ចូល​ទៅ​រក​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​អ្នក​ចូរ​ក្រាប​ថ្វាយបង្គំ​ព្រះ​បាទា​ ​នៃ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ដោយ​សិរសា​ ​តាម​ពាក្យ​របស់​យើង​ថា​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​សិរី​វ​ឌ្ឍ​គហបតី​ ​មាន​អាពាធ​ ​ដល់​នូវ​សេចក្តី​ទុក្ខ​ ​ឈឺធ្ងន់​ ​គាត់​សូម​ក្រាប​ថ្វាយបង្គំ​ព្រះ​បាទា​ ​នៃ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ដោយ​សិរសា​ ​រួចហើយ​អ្នក​ចូរ​ពោល​ ​យ៉ាងនេះ​ថា​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​សូម​មេត្តាប្រោស​ ​សូម​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​អាស្រ័យ​នូវ​សេចក្តី​អនុគ្រោះ​ ​ចូល​ទៅកាន់​លំនៅ​ ​នៃ​សិរី​វ​ឌ្ឍ​គហបតី​។​ ​បុរស​នោះ​ ​ទទួល​ស្តាប់​ពាក្យ​សិរី​វ​ឌ្ឍ​គហបតី​ថា​ ​បាទ​លោក​ ​ហើយក៏​ចូល​ ​ទៅ​រក​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​ ​លុះ​បុរស​នោះ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ទើប​ទូល​ព្រះ​អានន្ទ​ ​ដ៏​មាន​អាយុ​ ​ដូច្នេះ​ថា​
ថយ | ទំព័រទី ៩១ | បន្ទាប់
ID: 636852253844738559
ទៅកាន់ទំព័រ៖