ព្រះត្រៃបិដក ភាគ ៣៨

​អ​ននុស្សុ​ត​វគ្គ​


 ​[​១១៩​]​ ​សាវត្ថី​និទាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចក្ខុ​កើតឡើង​ ​ញាណ​កើតឡើង​ ​បញ្ញា​កើតឡើង​ ​វិជ្ជា​កើតឡើង​ ​ពន្លឺ​ក៏​កើតឡើង​ ​ដល់​តថាគត​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ដែល​តថាគត​ ​មិនធ្លាប់​ ​ស្តាប់​ហើយ​ ​ក្នុង​កាលមុន​ថា​ ​នេះ​ជា​ការពិចារណា​ឃើញ​ ​នូវ​កាយ​ក្នុង​កាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​(​ចក្ខុ​ជាដើម​ ​ក៏​កើតឡើង​)​ ​ដល់​តថាគត​ថា​ ​ការពិចារណា​ឃើញ​ ​នូវ​កាយ​ក្នុង​កាយ​ ​នោះ​ឯង​ជា​ធម៌​ដែល​ត្រូវ​ចំរើន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចក្ខុ​កើតឡើង​ ​ញាណ​កើតឡើង​ ​បញ្ញា​កើតឡើង​ ​វិជ្ជា​កើតឡើង​ ​ពន្លឺ​ក៏​កើតឡើង​ ​ដល់​តថាគត​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ដែល​តថាគត​ ​មិនធ្លាប់​ ​ស្តាប់​ហើយ​ ​ក្នុង​កាលមុន​ថា​ ​(​ការពិចារណា​ឃើញ​ ​នូវ​កាយ​ក្នុង​កាយ​)​ ​តថាគត​ ​បាន​ចំរើន​ ​ហើយ​។​
ថយ | ទំព័រទី ៩៧ | បន្ទាប់
ID: 636852255213966874
ទៅកាន់ទំព័រ៖