ព្រះត្រៃបិដក ភាគ ៣៩

 ​[​១៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​អា​នា​បាន​ស្ស​តិ​ ​ដែល​បុគ្គល​បាន​ចំរើន​យ៉ាងនេះ​ហើយ​ ​បាន​ធ្វើឲ្យ​ច្រើនយ៉ាង​នេះ​ហើយ​ ​បណ្ដា​ផល​ទាំង​ ​២​ ​បុគ្គល​នោះ​ ​រមែង​បានផល​ណាមួយ​ ​គឺ​អរហត្តផល​ ​ក្នុង​បច្ចុប្បន្ន​នេះ​ ​ឬ​បើ​មាន​ឧបាទានក្ខន្ធ​សល់​នៅឡើយ​ ​នឹង​បានសម្រេច​ ​នូវ​ភាពជា​អនាគាមិ​បុគ្គល​។​ ​
 [​១៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អា​នា​បាន​ស្ស​តិ​ ​ដែល​បុគ្គល​ចំរើន​ហើយ​ ​ធ្វើឲ្យ​ច្រើន​ហើយ​ ​រមែង​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​។​ ​
 [​១៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​អា​នា​បាន​ស្ស​តិ​ ​ដែល​បុគ្គល​បាន​ចំរើន​ហើយ​ ​បាន​ធ្វើឲ្យ​ច្រើន​ហើយ​ ​រមែង​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​នៅក្នុង​ព្រៃ​ក្ដី​ ​នៅ​ទៀប​គល់ឈើ​ក្ដី​ ​នៅក្នុង​ផ្ទះ​ស្ងាត់​ក្ដី​ ​អង្គុយពែនភ្នែន​ ​តាំង​កាយ​ឲ្យ​ត្រង់​ ​ផ្ចង់ស្មារតី​ ​ឲ្យ​មានមុខ​ឆ្ពោះទៅ​រក​ ​(​កម្មដ្ឋាន​)​។​ ​ភិក្ខុ​នោះ​ ​មានស្មារតី​ ​ដកដង្ហើម​ចេញ​ ​មានស្មារតី​ ​ដកដង្ហើម​ចូល​។​ ​(​សេចក្ដីពិស្ដារ​ ​មាន​រហូតដល់​ ​ពាក្យ​ថា​ ​ភិក្ខុ​សិក្សា​ថា​ ​អាត្មាអញ​ ​ឃើ​ញរឿយៗ​ ​នូវ​ធម៌​សម្រាប់​លះកិលេស​ចោល​ ​នឹង​ដកដង្ហើម​ចេញ​ ​សិក្សា​ថា​ ​អាត្មាអញ​ ​ឃើ​ញរឿយៗ​ ​នូវ​ធម៌​សម្រាប់​លះកិលេស​ចោល​ ​នឹង​ដកដង្ហើម​ចូល​ផង​ចុះ​)​។​ ​
ថយ | ទំព័រទី ១០ | បន្ទាប់
ID: 636852897574357787
ទៅកាន់ទំព័រ៖