ព្រះត្រៃបិដក ភាគ ៣៩

​មាន​សភាព​ជា​អ្នក​មិន​ធ្លាក់ចុះ​ក្នុង​អបាយ​ ​ជា​បុគ្គល​ទៀង​ ​មាន​កិរិយា​ត្រាស់​ដឹង​ ​ប្រព្រឹត្តទៅ​ ​ក្នុង​ខាងមុខ​។​ ​ម្នាល​អានន្ទ​ ​អរិយ​សាវក​ ​ក្នុង​សាសនា​នេះ​ ​ប្រកបដោយ​សេចក្ដី​ជ្រះថ្លា​ ​មិន​កម្រើក​ ​ក្នុង​ព្រះពុទ្ធ​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​អង្គ​នោះ​។​បេ​។​ ​ទ្រង់​ជា​គ្រូ​នៃ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ទ្រង់​ត្រាស់​ដឹង​ ​នូវ​អរិយសច្ច​ ​៤​ ​ទ្រង់​ខ្ជាក់​ចោល​ ​នូវ​ត្រៃភព​ ​លែង​វិលត្រឡប់​មក​កើត​ទៀត​។​ ​ក្នុង​ព្រះធម៌​។​ ​ក្នុង​ព្រះសង្ឃ​។​ ​ប្រកបដោយ​សីល​ ​ជាទី​ត្រេកអរ​ ​របស់​ព្រះ​អរិយៈ​ ​ជា​សីល​មិន​ដាច់​។​បេ​។​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សមាធិ​។​ ​ម្នាល​អានន្ទ​ ​នេះ​ហៅថា​ ​ធម្មបរិយាយ​ ​ឈ្មោះ​ ​ធម្មា​ទាសៈ​ ​ដែល​អរិយ​សាវក​ ​បាន​ប្រកប​ហើយ​ ​កាលបើ​ប្រាថ្នា​ ​គប្បី​ព្យាករ​ដោយខ្លួនឯង​ថា​ ​អាត្មាអញ​ ​អស់​ទៅ​កើត​ក្នុង​នរក​ហើយ​ ​អស់​ទៅ​កើត​ក្នុង​កំណើត​តិរច្ឆាន​ហើយ​ ​អស់​ទៅ​កើត​ក្នុង​បិ​ត្តិ​វិស័យ​ហើយ​ ​អស់​ទៅ​កើត​ក្នុង​កំណើត​អសុរកាយ​ហើយ​ ​អាត្មាអញ​ ​ជា​អ្នក​ដល់​នូវ​សោតៈ​ហើយ​ ​មាន​សភាព​ជា​អ្នក​មិន​ធ្លាក់ចុះ​ក្នុង​អបាយ​ ​ជា​បុគ្គល​ទៀង​ ​មាន​កិរិយា​ត្រាស់​ដឹង​ប្រព្រឹត្តទៅ​ ​ក្នុង​ខាងមុខ​។​ ​(​សូត្រ​ទាំង​ ​៣​ ​មាន​និទាន​តែមួយ​)​។​ ​
 ​[​១៧៤​]​ ​លុះ​ព្រះ​អានន្ទ​ ​ដ៏​មាន​អាយុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​ឈ្មោះ​ ​អ​សោ​កៈ​ ​ធ្វើ​មរណកាល​ទៅ​ហើយ​ ​គតិ​របស់​លោក​ដូចម្ដេច​ ​
ថយ | ទំព័រទី ១០០ | បន្ទាប់
ID: 636852920077984921
ទៅកាន់ទំព័រ៖