ព្រះត្រៃបិដក ភាគ ៣៩
ការទៅក្នុងលោកខាងមុខ ដូចម្ដេច។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុនីឈ្មោះ អសោកា ធ្វើមរណកាលទៅហើយ។បេ។ បពិត្រព្រះអង្គដ៏ចំរើន ឧបាសកឈ្មោះ អសោកៈ ធ្វើមរណកាលទៅហើយ។បេ។ បពិត្រព្រះអង្គដ៏ចំរើន ឧបាសិកាឈ្មោះ អសោកា ធ្វើមរណកាលទៅហើយ គតិរបស់នាងដូចម្ដេច ការទៅក្នុងលោកខាងមុខ ដូចម្ដេច។
[១៧៥] ម្នាលអានន្ទ ភិក្ខុឈ្មោះ អសោកៈ ធ្វើមរណកាលទៅ បានធ្វើឲ្យជាក់ច្បាស់សម្រេចដោយបញ្ញា ដ៏ឧត្ដម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវចេតាវិមុត្តិ និងបញ្ញវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ហើយសម្រេចសម្រាន្តនៅ។ (និទានតែមួយ ដោយវេយ្យាករណ៍ដូចមុន)។
[១៧៦] ម្នាលអានន្ទ នេះហៅថា ធម្មបរិយាយ ឈ្មោះ ធម្មាទាសៈ ដែលអរិយសាវក បានប្រកបហើយ កាលបើប្រាថ្នា គប្បីព្យាករនូវខ្លួន ដោយខ្លួនឯងថា អាត្មាអញ អស់ទៅកើតក្នុងនរកហើយ អស់ទៅកើតក្នុងកំណើតតិរច្ឆានហើយ អស់ទៅកើតក្នុងបិត្តិវិស័យហើយ អស់ទៅកើតក្នុងកំណើតអសុរកាយហើយ អាត្មាអញ ជាអ្នកដល់នូវសោតៈហើយ មានសភាព ជាអ្នកមិនធ្លាក់ចុះក្នុងអបាយ ជាបុគ្គលទៀង មានកិរិយាត្រាស់ដឹង ប្រព្រឹត្តទៅក្នុងខាងមុខ។
ID: 636852920459496742
ទៅកាន់ទំព័រ៖