ព្រះត្រៃបិដក ភាគ ៣៩
[១៧៧] លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ឧបាសកឈ្មោះ កកុដៈ ក្នុងស្រុកញាតិកៈ ធ្វើមរណកាលទៅហើយ គតិរបស់គាត់ដូចម្ដេច ការទៅក្នុងលោកខាងមុខ ដូចម្ដេច។ បពិត្រព្រះអង្គដ៏ចំរើន ឧបាសកឈ្មោះ កឡិភៈ ក្នុងស្រុកញាតិកៈ។ បពិត្រព្រះអង្គដ៏ចំរើន ឧបាសកឈ្មោះ ទនិកទ្ធៈ ក្នុងស្រុកញាតិកៈ។ បពិត្រព្រះអង្គដ៏ចំរើន ឧបាសកឈ្មោះ កដិស្សហៈ ក្នុងស្រុកញាតិកៈ។ បពិត្រព្រះអង្គដ៏ចំរើន ឧបាសក ឈ្មោះ តុដ្ឋៈ ក្នុងស្រុកញាតិកៈ។ បពិត្រព្រះអង្គដ៏ចំរើន ឧបាសកឈ្មោះ សន្តុដ្ឋៈ ក្នុងស្រុកញាតិកៈ។ បពិត្រព្រះអង្គដ៏ចំរើន ឧបាសកឈ្មោះ ភទ្ទៈ ក្នុងស្រុកញាតិកៈ។ បពិត្រព្រះអង្គដ៏ចំរើន ឧបាសកឈ្មោះ សុភទ្ទៈ ក្នុងស្រុកញាតិកៈ ធ្វើមរណកាលទៅហើយ គតិរបស់គាត់ដូចម្ដេច ការទៅក្នុងលោកខាងមុខ ដូចម្ដេច។
[១៧៨] ម្នាលអានន្ទ ឧបាសកឈ្មោះកកុដៈ ធ្វើមរណកាលទៅហើយ បានជាឱបបាតិកៈ រលត់អស់ក្នុងទីនោះ មានសភាពជាអ្នកមិនត្រឡប់ ចាកលោកនោះ ព្រោះអស់ទៅ នៃឱរម្ភាគិយសញ្ញោជនៈ ទាំង៥។ ម្នាលអានន្ទ ឧបាសក ឈ្មោះកឡិភៈ។ ម្នាលអានន្ទ ឧបាសកឈ្មោះ ទនិកទ្ធៈ។
ID: 636852920685109647
ទៅកាន់ទំព័រ៖