ព្រះត្រៃបិដក ភាគ ៣៩
[១៨០] ម្នាលអានន្ទ មនុស្សធ្វើមរណកាលនេះ មិនជាអស្ចារ្យអ្វីទេ កាលបើមនុស្សនោះៗ ធ្វើមរណកាលទៅហើយ អ្នកទាំងឡាយ នឹងចេះតែចូលមកសួរសេចក្ដីនុ៎ះ នឹងតថាគត ម្នាលអានន្ទ នុ៎ះជាហេតុនាំឲ្យលំបាក ដល់តថាគតពេកណាស់។ ម្នាលអានន្ទ ព្រោះហេតុនោះ ក្នុងសាសនានេះ តថាគត នឹងសំដែងនូវធម្មបរិយាយ ឈ្មោះធម្មាទាសៈ ដែលអរិយសាវក បានប្រកបហើយ កាលបើប្រាថ្នា គប្បីព្យាករនូវខ្លួន ដោយខ្លួនឯងថា អាត្មាអញ អស់ទៅកើតក្នុងនរកហើយ អស់ទៅកើតក្នុងកំណើតតិរច្ឆានហើយ អស់ទៅកើតក្នុងបិត្តិវិស័យហើយ អស់ទៅកើតក្នុងកំណើតអសុរកាយហើយ អាត្មាអញបានដល់សោតៈហើយ មានសភាព ជាអ្នកមិនធ្លាក់ចុះក្នុងអបាយ ជាបុគ្គលទៀង មានកិរិយាត្រាស់ដឹង ប្រព្រឹត្តទៅក្នុងខាងមុខ។
[១៨១] ម្នាលអានន្ទ ចុះធម្មបរិយាយ ឈ្មោះធម្មាទាសៈនោះ តើដូចម្ដេច ដែលអរិយសាវក ប្រកបហើយ កាលបើប្រាថ្នា គប្បីព្យាករនូវខ្លួន ដោយខ្លួនឯងថា អាត្មាអញអស់ទៅកើតក្នុងនរកហើយ អស់ទៅកើតក្នុងកំណើតតិរច្ឆានហើយ អស់ទៅកើតក្នុងបិត្តិវិស័យហើយ
ID: 636852921117034351
ទៅកាន់ទំព័រ៖