ព្រះត្រៃបិដក ភាគ ៣៩

​រាជកា​រាម​វគ្គ​ ​ទី២​


 [​១៨២​]​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​ក្នុង​រាជកា​រាម​ ​ទៀប​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ ​ភិក្ខុនី​សង្ឃ​ ​ប្រមាណ​មួយ​ពាន់​រូប​ ​បាន​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​ឋិត​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ភិក្ខុនី​ទាំងនោះ​ ​ឋិត​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ទើប​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុនី​ទាំងឡាយ​ ​អរិយ​សាវក​ ​អ្នក​ប្រកបដោយ​ធម៌​ ​៤​ ​យ៉ាង​ ​ជា​សោតាបន្ន​បុគ្គល​ ​មាន​សភាព​មិន​ធ្លាក់ទៅក្នុង​អបាយ​ ​ជា​បុគ្គល​ទៀង​ ​មានការ​ត្រាស់​ដឹង​ ​ប្រព្រឹត្តទៅ​ក្នុង​ខាងមុខ​។​ ​ធម៌​ ​៤​ ​យ៉ាង​ ​តើ​ដូចម្ដេច​ខ្លះ​។​ ​ម្នាល​ភិក្ខុនី​ទាំងឡាយ​ ​អរិយ​សាវក​ ​ក្នុង​ធម្មវិន័យ​នេះ​ ​ប្រកបដោយ​សេចក្តី​ជ្រះថ្លា​ ​មិន​ញាប់ញ័រ​ ​ក្នុង​ព្រះពុទ្ធ​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​អង្គ​នោះ​។​ ​បេ​។​ ​ព្រះអង្គ​ជា​គ្រូ​នៃ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ព្រះអង្គ​ត្រាស់​ដឹង​ ​នូវ​អរិយសច្ច​ធម៌​ ​ព្រះអង្គ​លែង​វិល​មកកាន់​ភព​ថ្មីទៀត​។​ ​(​អរិយ​សាវក​ ​ប្រកបដោយ​សេចក្ដី​ជ្រះថ្លា​ ​មិន​ញាប់ញ័រ​)​ ​ក្នុង​ព្រះធម៌​។​ ​ក្នុង​ព្រះសង្ឃ​។​ ​ជា​អ្នក​ប្រកបដោយ​សីល​ ​ជាទីស្រឡាញ់​របស់​អរិយបុគ្គល​ ​ជា​សីល​មិន​ដាច់​។​បេ​។​ ​ជា​សីល​ប្រព្រឹត្តទៅ​ ​ដើម្បី​សមាធិ​។​ ​ម្នាល​ភិក្ខុនី​ទាំងឡាយ​ ​អរិយ​សាវក​ ​ប្រកបដោយ​ធម៌​ ​ទាំង​ ​៤​ ​យ៉ាងនេះ​ឯង​ ​ជា​សោតាបន្ន​បុគ្គល​ ​
ថយ | ទំព័រទី ១០៧ | បន្ទាប់
ID: 636852921881528078
ទៅកាន់ទំព័រ៖