ព្រះត្រៃបិដក ភាគ ៣៩
មានសភាពមិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅក្នុងខាងមុខ។
[១៨៣] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ព្រាហ្មណ៍ទាំងឡាយ តែងបញ្ញត្តនូវបដិបទា ឈ្មោះ ឧទយគាមិនី (ដំណើរទៅកាន់សេចក្ដីចំរើន ក្នុងលទ្ធិរបស់ខ្លួន) ព្រាហ្មណ៍ទាំងនោះ តែងញ៉ាំងសាវក ឲ្យសមាទាន យ៉ាងនេះថា នែបុរសដ៏ចំរើន អ្នកចូរមកនេះ អ្នកចូរក្រោកឡើងអំពីព្រលឹម ហើយបែរមុខទៅទិសខាងកើតទៅ ចូរអ្នកកុំវៀរត្រពាំងទឹក កុំវៀរអណ្ដូងទឹង ឬជ្រោះ កុំវៀរដង្គត់ កុំវៀរទីមានបន្លា កុំវៀរអណ្ដូងជ្រាំ កុំវៀររណ្ដៅដ៏ស្មោគគ្រោក បើអ្នកធ្លាក់ចុះក្នុងទីណា អ្នកគប្បីរង់ចាំសេចក្ដីស្លាប់ ក្នុងទីនោះឯង ម្នាលបុរសដ៏ចំរើន កាលបើយ៉ាងនេះ លុះអ្នករំលាងខន្ធ បន្ទាប់អំពីសេចក្ដីស្លាប់ទៅ នឹងទៅកាន់លោក គឺសុគតិ ស្ថានសួគ៌។
[១៨៤] ម្នាលភិក្ខុទាំងឡាយ ការបញ្ញត្តិនូវបដិបទានោះឯង នេះជាដំណើរបស់មនុស្សពាល នេះជាដំណើររបស់មនុស្សវង្វេង នៃពួកព្រាហ្មណ៍ តែងមិនប្រព្រឹត្តទៅដើម្បីសេចក្ដីនឿយណាយ មិនប្រព្រឹត្តទៅ ដើម្បីសេចក្ដីប្រាសចាកតម្រេក មិនប្រព្រឹត្តទៅដើម្បីសេចក្ដីរលត់ មិនប្រព្រឹត្តទៅ ដើម្បីសេចក្ដីស្ងប់ស្ងាត់ មិនប្រព្រឹត្តទៅ ដើម្បីសេចក្ដីដឹងច្បាស់
ID: 636852922136492661
ទៅកាន់ទំព័រ៖