ព្រះត្រៃបិដក ភាគ ៣៩

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អា​នា​បាន​ស្ស​តិ​ ​ដែល​បុគ្គល​បាន​ចំរើន​ហើយ​ ​យ៉ាងនេះ​ ​ធ្វើឲ្យ​ច្រើន​ហើយ​ ​យ៉ាងនេះ​ ​រមែង​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​។​ ​
 [​១៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​អា​នា​បាន​ស្ស​តិ​ ​ដែល​បុគ្គល​ចំរើន​ហើយ​យ៉ាងនេះ​ ​ធ្វើឲ្យ​ច្រើន​ហើយ​ ​យ៉ាងនេះ​ ​រមែង​បានសម្រេច​ផល​ ​៧​ ​ប្រការ​ ​និង​អានិសង្ស​ ​៧​ ​ប្រការ​។​ ​ផល​ ​៧​ ​ប្រការ​ ​អានិសង្ស​ ​៧​ ​ប្រការ​ ​តើ​ដូចម្ដេច​។​ ​ក្នុង​បច្ចុប្បន្ន​នេះ​ ​ភិក្ខុ​នោះ​បានសម្រេច​អរហត្តផល​ជាមុន​ ​បើ​ក្នុង​បច្ចុប្បន្ន​នេះ​ ​មិនបាន​សម្រេច​អរហត្តផល​ជាមុន​ទេ​ ​នឹង​បានសម្រេច​អរហត្តផល​ ​ក្នុង​កាលដែល​ស្លាប់​ ​បើ​ក្នុង​បច្ចុប្បន្ន​នេះ​ ​មិនបាន​សម្រេច​ ​ ​ ​អរហត្តផល​ជាមុន​ ​ទាំង​មិនបាន​សម្រេច​អរហត្តផល​ ​ក្នុង​កាលដែល​ស្លាប់​ទេ​។​ ​បុគ្គល​នោះ​ជា​អន្ដរា​បរិ​និ​ព្វា​យី​ ​ជា​ឧបហ​ច្ច​បរិ​និ​ព្វា​យី​ ​ជា​អ​សង្ខា​របរិ​និ​ព្វា​យី​ ​ជាស​សង្ខារ​បរិនិព្វាន​យី​ ​ជា​ឧទ្ធំ​សោត​អកនិដ្ឋ​គាមី​ ​ព្រោះ​កិរិយា​អស់​ទៅ​ ​នៃ​ឱ​រម្ភា​គិ​យស​ញ្ញោ​ជនៈ​ ​៥​ ​ប្រការ​ដោយពិត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​អា​នា​បាន​ស្ស​តិ​ ​ដែល​បុគ្គល​បាន​ចំរើន​យ៉ាងនេះ​ ​បាន​ធ្វើឲ្យ​ច្រើនយ៉ាង​នេះ​ហើយ​ ​បុគ្គល​នោះ​ ​នឹង​បាន​នូវ​ផល​ ​៧​ ​ប្រការ​ ​និង​អានិសង្ស​ ​៧​ ​ប្រការ​នេះឯង​។​
 [​១៨​]​ ​ក្នុង​ទីនេះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​បេ​។​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចំរើន​អា​នា​បាន​ស្ស​តិ​ឬទេ​។​ ​
ថយ | ទំព័រទី ១១ | បន្ទាប់
ID: 636852897796930518
ទៅកាន់ទំព័រ៖