ព្រះត្រៃបិដក ភាគ ៣៩
មានការត្រាស់ដឹង ជាទីប្រព្រឹត្តទៅក្នុងខាងមុខ។ ធម៌ ៤ យ៉ាង ដូចម្ដេចខ្លះ។ ម្នាលអាវុសោ បុថុជ្ជនអ្នកមិនចេះដឹង ប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះពុទ្ធ មានសភាពយ៉ាងណា លុះរំលាងខន្ធ បន្ទាប់អំពីមរណៈ ក៏ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក សេចក្ដីជ្រះថ្លាមិនញាប់ញ័រ ក្នុងព្រះពុទ្ធ មានសភាពយ៉ាងនោះ ឥតមានដល់អរិយសាវកនោះឡើយ។ ម្នាលអាវុសោ ចំណែកអរិយសាវក អ្នកចេះដឹង ប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធ មានសភាពយ៉ាងណា លុះដល់រំលាងខន្ធ បន្ទាប់អំពីមរណៈ ទៅកើតក្នុងលោក គឺសុគតិ ស្ថានសួគ៌ សេចក្ដីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះពុទ្ធ មានសភាពយ៉ាងនោះ តែងមានដល់អរិយសាវកនោះថា ព្រះដ៏មានព្រះភាគ អង្គនោះ។បេ។ ព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹង នូវអរិយសច្ចធម៌ ព្រះអង្គលែងវិលមកកាន់ភពថ្មីទៀតដូច្នេះ។
[១៨៨] ម្នាលអាវុសោ បុថុជ្ជន អ្នកមិនចេះដឹង ប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះធម៌ មានសភាពយ៉ាងណា លុះរំលាងខន្ធ បន្ទាប់អំពីមរណៈ ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក សេចក្ដីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ មានសភាពយ៉ាងនោះ
ID: 636852922906916727
ទៅកាន់ទំព័រ៖