ព្រះត្រៃបិដក ភាគ ៣៩
ឥតមានដល់អរិយសាវកនោះឡើយ។ ម្នាលអាវុសោ ចំណែកអរិយសាវក អ្នកចេះដឹង ប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ មានសភាពយ៉ាងណា លុះរំលាងខន្ធ បន្ទាប់អំពីមរណៈ ទៅកើតក្នុងលោក គឺសុគតិ ស្ថានសួគ៌ សេចក្ដីជ្រះថ្លាមិនញាប់ញ័រ ក្នុងព្រះធម៌ មានសភាពយ៉ាងនោះ តែងមានដល់អរិយសាវកនោះថា ព្រះធម៌ ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ប្រពៃហើយ។បេ។
[១៨៩] ម្នាលអាវុសោ បុថុជ្ជន អ្នកមិនចេះដឹង ប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះសង្ឃ មានសភាពយ៉ាងណា លុះរំលាងខន្ធ បន្ទាប់អំពីមរណៈ ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក សេចក្ដីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះសង្ឃ មានសភាពយ៉ាងនោះ ឥតមានដល់អរិយសាវកនោះឡើយ។ ម្នាលអាវុសោ ចំណែកអរិយសាវក អ្នកចេះដឹង ប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះសង្ឃ មានសភាពយ៉ាងណា លុះដល់រំលាងខន្ធ បន្ទាប់អំពីមរណៈ ទៅកើតក្នុងលោក គឺសុគតិ ស្ថានសួគ៌ សេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះសង្ឃ មានសភាពយ៉ាងនោះ តែងមានដល់អរិយសាវកនោះថា ព្រះសង្ឃសាវក នៃព្រះដ៏មានព្រះភាគ លោកប្រតិបត្តិប្រពៃហើយ។បេ។ ជាស្រែបុណ្យដ៏ប្រសើរ នៃសត្វលោក។
ID: 636852923126639294
ទៅកាន់ទំព័រ៖