ព្រះត្រៃបិដក ភាគ ៣៩
[១៩០] ម្នាលអាវុសោ បុថុជ្ជន អ្នកមិនចេះដឹង ប្រកបដោយភាវៈ ជាអ្នកទ្រុស្តសីល មានសភាពយ៉ាងណា លុះរំលាងខន្ធ បន្ទាប់អំពីមរណៈ រមែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ភាវៈជាអ្នកទ្រុស្តសីល មានសភាពយ៉ាងនោះ ឥតមានដល់អរិយសាវកនោះឡើយ។ ម្នាលអាវុសោ ចំណែកអរិយសាវក ប្រកបដោយសីលទាំងឡាយ ជាទីស្រឡាញ់របស់អរិយៈ មានសភាពយ៉ាងណា លុះរំលាងខន្ធ បន្ទាប់អំពីមរណៈ រមែងទៅកើតក្នុងលោក គឺសុគតិ ស្ថានសួគ៌ សីលទាំងឡាយ ជាទីស្រឡាញ់របស់អរិយៈ មានសភាពយ៉ាងនោះ ជាសីលមិនដាច់។បេ។ ជាសីលប្រព្រឹត្តទៅ ដើម្បិសមាធិ តែងមានដល់អរិយសាវកនោះ។
[១៩១] ម្នាលអាវុសោ ព្រោះលះធម៌ ៤ យ៉ាងនេះឯង ព្រោះប្រកបដោយធម៌ ៤យ៉ាងនេះឯង ទើបព្រះដ៏មានព្រះភាគ ទ្រង់ព្យាករពួកសត្វនេះ យ៉ាងនេះថា សោតាបន្នបុគ្គល មានសភាពមិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹងប្រព្រឹត្តទៅខាងមុខ។
[១៩២] ម្នាលភិក្ខុទាំងឡាយ អរិយសាវកប្រកបដោយធម៌ ៤ យ៉ាងនេះ ទើបកន្លងបង់នូវភ័យ ក្នុងទុគ្គតិទាំងពួងបាន។ ធម៌ទាំង ៤ យ៉ាង តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងធម្មវិន័យនេះ
ID: 636852923392824519
ទៅកាន់ទំព័រ៖