ព្រះត្រៃបិដក ភាគ ៣៩

​ជា​សីល​មិន​ដាច់​។​បេ​។​ ​ជា​សីល​ប្រព្រឹត្តទៅ​ ​ដើម្បី​សមាធិ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយ​សាវក​ ​ប្រកបដោយ​ធម៌​ ​៤​ ​យ៉ាងនេះ​ឯង​ ​ឈ្មោះថា​ ​កន្លង​បង់​នូវ​ភ័យ​ ​ក្នុង​ទុគ្គតិ​ ​និង​អបាយ​ទាំងពួង​បាន​។​ ​
 ​[​១៩៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​គួរ​អនុគ្រោះ​ចំពោះ​ជន​ពួក​ណា​ ​មួយទៀត​ ​ជន​ពួក​ណា​ ​ជា​មិត្រ​ក្ដី​ ​អមាត្យ​ក្ដី​ ​ញាតិ​ក្ដី​ ​សាលោហិត​ក្ដី​ ​គប្បី​សំគាល់​នូវ​ពាក្យ​ ​ដែល​ខ្លួន​គួរ​ស្ដាប់​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ត្រូវញ៉ាំង​ពួក​ជន​ទាំងអស់​នោះ​ ​ឲ្យ​ ​សមាទាន​ ​ឲ្យ​តាំងនៅ​ ​ឲ្យ​ប្រតិស្ឋាន​នៅ​ ​ក្នុង​អង្គ​នៃ​សោតាបត្តិ​ ​៤​ ​យ៉ាង​។​ ​អង្គ​នៃ​សោតាបត្តិ​ ​៤​ ​យ៉ាង​ ​ដូចម្ដេច​។​ ​គឺ​អ្នក​ទាំងឡាយ​ ​ត្រូវញ៉ាំង​ពួក​ជន​ទាំងអស់​នោះ​ ​ឲ្យ​សមាទាន​ ​ឲ្យ​តាំងនៅ​ ​ឲ្យ​ប្រតិស្ឋាន​នៅ​ ​ក្នុង​សេចក្ដី​ជ្រះថ្លា​ ​មិន​ញាប់ញ័រ​ ​ក្នុង​ព្រះពុទ្ធ​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​អង្គ​នោះ​។​បេ​។​ ​ព្រះអង្គ​ជា​គ្រូ​នៃ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ព្រះអង្គ​ត្រាស់​ដឹង​ ​នូវ​អរិយសច្ច​ធម៌​ ​ព្រះអង្គ​លែង​វិល​មកកាន់​ភព​ថ្មីទៀត​។​ ​(​អរិយ​សាវក​ ​ប្រកបដោយ​សេចក្ដី​ជ្រះថ្លា​មិន​ញាប់ញ័រ​)​ ​ក្នុង​ព្រះធម៌​។​ ​ក្នុង​ព្រះសង្ឃ​។​ ​អ្នក​ទាំងឡាយ​ ​ត្រូវញ៉ាំង​ពួក​ជន​ទាំងអស់​នោះ​ ​ឲ្យ​សមាទាន​ ​ឲ្យ​តាំងនៅ​ ​ឲ្យ​ប្រតិស្ឋាន​នៅ​ ​ក្នុង​សីល​ទាំងឡាយ​ ​ជាទីស្រឡាញ់​របស់​អរិយៈ​ ​ជា​សីល​មិន​ដាច់​។​បេ​។​ ​
ថយ | ទំព័រទី ១១៥ | បន្ទាប់
ID: 636852923789437204
ទៅកាន់ទំព័រ៖