ព្រះត្រៃបិដក ភាគ ៣៩

 ​[​១៩៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​គួរ​អនុគ្រោះ​ចំពោះ​ជន​ពួក​ណា​ ​មួយទៀត​ ​ជន​ពួក​ណា​ ​ជា​មិត្រ​ក្ដី​ ​អមាត្យ​ក្ដី​ ​ញាតិ​ក្ដី​ ​សាលោហិត​ក្ដី​ ​គប្បី​សំគាល់​នូវ​ពាក្យ​ ​ដែល​ខ្លួន​គួរ​ស្ដាប់​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ត្រូវញ៉ាំង​ពួក​ជន​ទាំងអស់​នោះ​ ​ឲ្យ​ ​សមាទាន​ ​ឲ្យ​តាំងនៅ​ ​ឲ្យ​ប្រតិស្ឋាន​នៅ​ ​ក្នុង​អង្គ​នៃ​សោតាបត្តិ​ ​ទាំង​ ​៤​ ​នេះ​ចុះ​។​
 ​[​១៩៩​]​ ​សាវត្ថី​និទាន​។​ ​គ្រានោះ​ឯង​ ​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ​ ​ក៏​បាត់ខ្លួន​ក្នុង​វត្ត​ជេតពន​ ​មក​ប្រាកដ​ក្នុង​ពួក​ទេវតា​ជាន់​តាវត្តិង្ស​ ​ដូចជា​បុរស​មាន​កម្លាំង​ ​លាដៃ​ដែល​បត់​ចូល​ ​ឬបត់​ចូល​នូវ​ដៃ​ ​ដែល​លា​ចេញ​ ​ដូច្នោះឯង​។​ ​គ្រានោះ​ឯង​ ​ទេវតា​ទាំងឡាយ​ ​ដែល​នៅក្នុង​ពួក​ទេវតា​ ​ជាន់​តាវត្តិង្ស​ជាច្រើន​ ​បាន​នាំគ្នា​ចូល​ទៅ​រក​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ ​ថ្វាយបង្គំ​ព្រះ​មហាមោគ្គល្លាន​ដ៏​មា​អាយុ​ ​ហើយ​ឋិតនៅ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ទេវតា​ទាំងនោះ​ ​ឋិតនៅ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ទើប​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ​ ​បាន​ពោល​ដូច្នេះ​ថា​ ​
 ​[​២០០​]​ ​ម្នាល​អ្នក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​ប្រពៃ​ណាស់​ហើយ​ ​ការ​ប្រកបដោយ​សេចក្ដី​ជ្រះថ្លា​ ​មិន​ញាប់ញ័រ​ ​ក្នុង​ព្រះពុទ្ធ​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​អង្គ​នោះ​។​បេ​។​ ​ព្រះអង្គ​ជា​គ្រូ​នៃ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ព្រះអង្គ​ត្រាស់​ដឹង​ ​នូវ​អរិយសច្ច​ធម៌​ ​ព្រះអង្គ​លែង​វិល​មកកាន់​ភព​ថ្មីទៀត​ហើយ​។
ថយ | ទំព័រទី ១១៨ | បន្ទាប់
ID: 636852924450995043
ទៅកាន់ទំព័រ៖