ព្រះត្រៃបិដក ភាគ ៣៩
[១៩] កាលព្រះដ៏មានព្រះភាគ ត្រាស់យ៉ាងនេះហើយ ព្រះអរិដ្ឋដ៏មានអាយុ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដោយពាក្យដូចច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ចំរើនអានាបានស្សតិ។ ម្នាលអរិដ្ឋ ចុះអ្នកចំរើនអានាបានស្សតិ ដូចម្ដេចទៅ។
[២០] បពិត្រព្រះអង្គដ៏ចំរើន កាមច្ឆន្ទៈ ក្នុងកាមទាំងឡាយ ជាអតីត ខ្ញុំព្រះអង្គ បានលះបង់ហើយ កាមច្ឆន្ទៈក្នុងកាមទាំងឡាយ ជាអនាគត ខ្ញុំព្រះអង្គ បានប្រាសចេញហើយ បដិឃសញ្ញា ក្នុងធម៌ទាំងឡាយ ជាខាងក្នុងក្ដី ខាងក្រៅក្ដី ខ្ញុំព្រះអង្គ បានកំចាត់ចោលហើយ ដោយប្រពៃ ខ្ញុំព្រះអង្គនោះ មានសតិដកដង្ហើមចេញ មានសតិដកដង្ហើម ចូល។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ចំរើនអានាបានស្សតិ យ៉ាងនេះឯង។
[២១] ម្នាលអរិដ្ឋ អានាបានស្សតិនុ៎ះមានមែន តថាគតមិនមែនពោលថាអានាបានស្សតិនុ៎ះ មិនមានដូច្នេះទេ។ ម្នាលអរិដ្ឋ ប៉ុន្តែអានាបានស្សតិ ដែលពេញបរិបូណ៍ ដោយពិស្ដារបែបណា ចូរអ្នកស្ដាប់បែបនោះ យកចិត្តទុកដាក់ ឲ្យប្រពៃចុះ តថាគតនឹងសំដែង។ ព្រះអរិដ្ឋដ៏មានអាយុ ក៏ទទួលព្រះពុទ្ធដីកា របស់ព្រះដ៏មានព្រះភាគថា ករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលអរិដ្ឋ ចុះអានាបានស្សតិ ដែលបរិបូណ៌ ដោយសេចក្ដីពិស្ដារ តើដូចម្ដេច។ ម្នាលអរិដ្ឋ ភិក្ខុក្នុងសាសនានេះ
ID: 636852898056235349
ទៅកាន់ទំព័រ៖