ព្រះត្រៃបិដក ភាគ ៣៩

​បពិត្រ​ព្រះ​មោគ្គល្លាន​ ​អ្នក​និទ៌ុក្ខ​ ​សត្វ​ទាំងឡាយ​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ហេតុតែ​ប្រកបដោយ​សេចក្ដី​ជ្រះថ្លា​ ​មិន​ញាប់ញ័រ​ ​ក្នុង​ព្រះពុទ្ធ​យ៉ាងនេះ​ ​លុះដល់​រំលាងខន្ធ​ ​បន្ទាប់​អំពី​មរណៈ​ ​រមែង​ទៅ​កើត​ក្នុង​លោក​ ​គឺ​ ​សុគតិ​ ​ស្ថានសួគ៌​ ​។​ ​បពិត្រ​ព្រះ​មោគ្គល្លាន​ ​អ្នក​និទ៌ុក្ខ​ ​ប្រពៃ​ណាស់​ហើយ​ ​(​ការ​ប្រកបដោយ​សេចក្ដី​ជ្រះថ្លា​ ​មិន​ញាប់ញ័រ​)​ ​ក្នុង​ព្រះធម៌​។​ ​ក្នុង​ព្រះសង្ឃ​។​ ​ការ​ប្រកបដោយ​សីល​ទាំងឡាយ​ ​ជាទីស្រឡាញ់​របស់​អរិយៈ​ ​ជា​សីល​មិន​ដាច់​។​បេ​។​ ​ជា​សីល​ប្រព្រឹត្តទៅ​ ​ដើម្បី​សមាធិ​។​ ​បពិត្រ​ព្រះ​មោគ្គល្លាន​ ​អ្នក​និទ៌ុក្ខ​ ​សត្វ​ទាំងឡាយ​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ហេតុតែ​ប្រកបដោយ​សីល​ទាំងឡាយ​ ​ជាទីស្រឡាញ់​ ​របស់​អរិយៈ​យ៉ាងនេះ​ ​លុះ​រំលាងខន្ធ​ ​បន្ទាប់​អំពី​មរណៈ​ ​រមែង​ទៅ​កើត​ក្នុង​លោក​ ​គឺ​សុគតិ​ ​ស្ថានសួគ៌​។​
 ​[​២០២​]​ ​សាវត្ថី​និទាន​។​ ​គ្រានោះ​ឯង​ ​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ​ ​ក៏​បាត់ខ្លួន​ក្នុង​វត្ត​ជេតពន​ ​ទៅ​ប្រាកដ​ក្នុង​ឋាន​តាវត្តិង្ស​ទេវលោក​ ​ដូចជា​បុរស​មាន​កម្លាំង​ ​លាដៃ​ដែល​បត់​ចូល​ ​ឬបត់​ចូល​នូវ​ដៃ​ ​ដែល​លា​ចេញ​ ​ដូច្នោះឯង​។​ ​គ្រានោះ​ ​ទេវតា​ទាំងឡាយ​ ​ដែល​នៅក្នុង​ពួក​ទេវតា​ ​ជាន់​តាវត្តិង្ស​ដ៏​ច្រើន​ ​បាន​នាំគ្នា​ចូល​ទៅ​រក​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ​ ​
ថយ | ទំព័រទី ១២០ | បន្ទាប់
ID: 636852924855328169
ទៅកាន់ទំព័រ៖