ព្រះត្រៃបិដក ភាគ ៣៩

 ​[​២០៥​]​ ​គ្រានោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ក៏​បាត់​ព្រះអង្គ​ ​ក្នុង​វត្ត​ជេតពន​ ​ទៅ​ប្រាកដ​ក្នុង​ពួក​ទេវតា​ជាន់​តាវត្តិង្ស​ ​ដូចជា​បុរស​មាន​កម្លាំង​ ​លាដៃ​ដែល​បត់​ចូល​ ​ឬបត់​ចូល​នូវ​ដៃ​ ​ដែល​លា​ចេញ​ ​ដូច្នោះឯង​។​ ​គ្រានោះ​ឯង​ ​ទេវតា​ទាំងឡាយ​ ​ដែល​នៅក្នុង​ពួក​ទេវតា​ជាន់​តាវត្តិង្ស​ដ៏​ច្រើន​ ​បាន​នាំគ្នា​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​ឋិតនៅ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ទេវតា​ទាំងនោះ​ ​ឋិតនៅ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​
 ​[​២០៦​]​ ​ម្នាល​អ្នក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​ប្រពៃ​ណាស់​ហើយ​ ​ការ​ប្រកបដោយ​សេចក្ដី​ជ្រះថ្លា​ ​មិន​ញាប់ញ័រ​ ​ក្នុង​ព្រះពុទ្ធ​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​អង្គ​នោះ​។​ ​បេ​។​ ​ព្រះអង្គ​ជា​គ្រូ​នៃ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ព្រះអង្គ​ត្រាស់​ដឹង​ ​នូវ​អរិយសច្ច​ធម៌​ ​ព្រះអង្គ​លែង​វិល​មកកាន់​ភព​ថ្មីទៀត​ហើយ​។​ ​ម្នាល​អ្នក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​សត្វ​ទាំងឡាយ​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ហេតុតែ​ប្រកបដោយ​សេចក្ដី​ជ្រះថ្លា​ ​មិន​ញាប់ញ័រ​ ​ក្នុង​ព្រះពុទ្ធ​យ៉ាងនេះ​ ​រមែង​បាន​ជា​សោតាបន្ន​បុគ្គល​ ​មាន​សភាព​មិន​ធ្លាក់ចុះ​ទៅ​ក្នុង​អបាយ​ ​ជា​បុគ្គល​ទៀង​ ​មានការ​ត្រាស់​ដឹង​ ​ប្រព្រឹត្តទៅ​ក្នុង​ខាងមុខ​។​ ​
ថយ | ទំព័រទី ១២៣ | បន្ទាប់
ID: 636852925456542557
ទៅកាន់ទំព័រ៖