ព្រះត្រៃបិដក ភាគ ៣៩

​ម្នាល​អ្នក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​ប្រពៃ​ណាស់​ហើយ​ ​(​ការ​ប្រកបដោយ​សេចក្ដី​ជ្រះថ្លា​ ​មិន​ញាប់ញ័រ​)​ ​ក្នុង​ព្រះធម៌​។​ ​ក្នុង​ព្រះសង្ឃ​។​ ​ការ​ប្រកបដោយ​សីល​ទាំងឡាយ​ ​ជាទីស្រឡាញ់​របស់​អរិយៈ​ ​ជា​សីល​មិន​ដាច់​។​ ​បេ​។​ ​ជា​សីល​ប្រព្រឹត្តទៅ​ ​ដើម្បី​សមាធិ​។​ ​ម្នាល​អ្នក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​សត្វ​ទាំងឡាយ​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ហេតុតែ​ប្រកបដោយ​សីល​ទាំងឡាយ​ ​ជាទីស្រឡាញ់​ ​របស់​អរិយៈ​យ៉ាងនេះ​ ​ទើបបាន​ជា​សោ​តោ​បន្ន​បុគ្គល​ ​មាន​សភាព​មិន​ធ្លាក់ចុះ​ទៅ​ក្នុង​អបាយ​ ​ជា​បុគ្គល​ទៀង​ ​មានការ​ត្រាស់​ដឹង​ ​ប្រព្រឹត្តទៅ​ក្នុង​ខាងមុខ​។​ ​
 ​[​២០៧​]​ ​ពួក​ទេវតា​ក្នុង​ជាន់​តាវត្តិង្ស​ ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ​ ​ប្រពៃ​ណាស់​ហើយ​ ​ការ​ប្រកបដោយ​សេចក្ដី​ជ្រះថ្លា​ ​មិន​ញាប់ញ័រ​ ​ក្នុង​ព្រះពុទ្ធ​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​អង្គ​នោះ​។​ ​បេ​។​ ​ព្រះអង្គ​ជា​គ្រូ​នៃ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ព្រះអង្គ​ត្រាស់​ដឹង​ ​នូវ​អរិយសច្ច​ធម៌​ ​ព្រះអង្គ​លែង​វិល​មកកាន់​ភព​ថ្មីទៀត​ហើយ​។​ ​បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ​ ​ពួក​សត្វ​នេះ​ ​ហេតុតែ​ប្រកបដោយ​សេចក្ដី​ជ្រះថ្លា​ ​មិន​ញាប់ញ័រ​ ​ក្នុង​ព្រះពុទ្ធ​យ៉ាងនេះ​ ​ទើបបាន​ជា​សោតាបន្ន​បុគ្គល​ ​មាន​សភាព​មិន​ធ្លាក់ចុះ​ ​ទៅ​ក្នុង​អបាយ​ ​ជា​បុគ្គល​ទៀង​ ​មានការ​ត្រាស់​ដឹង​ ​ប្រព្រឹត្តទៅ​ក្នុង​ខាងមុខ​។​ ​
ថយ | ទំព័រទី ១២៤ | បន្ទាប់
ID: 636852925685485652
ទៅកាន់ទំព័រ៖