ព្រះត្រៃបិដក ភាគ ៣៩

​បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ​ ​ប្រពៃ​ណាស់​ហើយ​ ​(​ការ​ប្រកបដោយ​សេចក្ដី​ជ្រះថ្លា​ ​មិន​ញាប់ញ័រ​)​ ​ក្នុង​ព្រះធម៌​។​ ​ក្នុង​ព្រះសង្ឃ​។​ ​ការ​ប្រកបដោយ​សីល​ទាំងឡាយ​ ​ជាទីស្រឡាញ់​របស់​អរិយៈ​ ​ជា​សីល​មិន​ដាច់​។​ ​បេ​។​ ​ជា​សីល​ប្រព្រឹត្តទៅ​ ​ដើម្បី​សមាធិ​។​ ​បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ​ ​ពួក​សត្វ​នេះ​ ​ហេតុតែ​ប្រកបដោយ​សីល​ទាំងឡាយ​ ​ជាទីស្រឡាញ់​របស់​អរិយៈ​ ​យ៉ាងនេះ​ ​ទើបបាន​ជា​សោ​តោ​បន្ន​បុគ្គល​ ​មាន​សភាព​មិន​ធ្លាក់ចុះ​ ​ទៅ​ក្នុង​អបាយ​ ​ជា​បុគ្គល​ទៀង​ ​មានការ​ត្រាស់​ដឹង​ ​ប្រព្រឹត្តទៅ​ក្នុង​ខាងមុខ​។​ ​

​ចប់​ ​រាជកា​រាម​វគ្គ​ ​ទី២​។​​
​ឧទាន​នៃ​រាជកា​រាម​វគ្គ​នោះ​គឺ​


​ពោល​អំពី​ភិក្ខុនី​មួយ​ពាន់​រូប​ ​១​ ​អំពី​ព្រាហ្មណ៍​ ​១​ ​អំពី​ព្រះ​សារីបុត្ត​ ​និង​ព្រះ​អានន្ទ​ ​១​ ​អំពី​ទុគ្គតិ​ ​និង​សុគតិ​ ​មាន២លើក​ ​អំពី​មិត្រ​ ​និង​អ​មាត្រ​ ​ជាដើម​ ​មាន២លើក​ ​អំពី​ការ​ត្រេច​ទៅកាន់​ចារិក​ ​ក្នុង​ទេវលោក​ ​មាន៣លើក​។​
ថយ | ទំព័រទី ១២៥ | បន្ទាប់
ID: 636852925966981752
ទៅកាន់ទំព័រ៖