ព្រះត្រៃបិដក ភាគ ៣៩

​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​នោះ​ ​មាន​សេចក្ដី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​ប្រសិនបើ​អញ​ធ្វើ​មរណកាល​ ​ក្នុង​សម័យនេះ​ ​គតិ​របស់​អញ​ ​ដូចម្ដេច​ទៅ​ ​អភិ​សម្បរាយ​ភព​ ​របស់​អញ​ដូចម្ដេច​ទៅ​។​ ​
 [​២០៩​]​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​ថា​ ​បពិត្រ​ព្រះ​មហា​នាម​ ​ព្រះអង្គ​កុំ​ខ្លាច​ឡើយ​ ​បពិត្រ​ព្រះ​មហា​នាម​ ​ព្រះអង្គ​កុំ​ខ្លាច​ឡើយ​ ​មរណភាព​របស់​ព្រះអង្គ​ ​មុខ​ជា​មិន​ថយថោក​ទេ​ ​កាលកិរិយា​របស់​ព្រះអង្គ​ ​មុខ​ជា​មិន​ថយថោក​ទេ​។​ ​បពិត្រ​ព្រះ​មហា​នាម​ ​ចិត្ត​ដែល​បុគ្គល​ណា​ ​អប់រំ​ហើយដោយ​សទ្ធា​ ​ចិត្ត​ដែល​បុគ្គល​ណា​ ​អប់រំ​ហើយដោយ​សីល​ ​ចិត្ត​ដែល​បុគ្គល​ណា​ ​អប់រំ​ហើយដោយ​សុតៈ​ ​ចិត្ត​ដែល​បុគ្គល​ណា​ ​អប់រំ​ហើយដោយ​ចាគៈ​ ​ចិត្ត​ដែល​បុគ្គល​ណា​ ​អប់រំ​ហើយដោយ​បញ្ញា​ ​អស់កាលដ៏យូរ​។​ ​ក៏​កាយ​ឯណា​របស់​បុគ្គល​នោះ​ ​មាន​រូប​ជាទី​ប្រជុំ​ ​នៃ​មហាភូត​ទាំង​ ​៤​ ​កើតមក​អំពី​មាតា​ ​និង​បិតា​ ​ចំរើន​ឡើង​ដោយ​បាយ​ ​និង​នំ​កុម្មាស​ ​មានការ​មិន​ទៀង​ ​ការ​ដុសលាង​ ​ការ​គក់ច្របាច់​ ​ការ​បែកធ្លាយ​ ​និង​ការ​រាត់រាយ​ទៅ​ ​ជា​ធម្មតា​ ​ក្អែក​ទាំងឡាយ​ ​តែង​ចឹកស៊ី​ខ្លះ​ ​ត្មាត​ទាំងឡាយ​ ​តែង​ចឹកស៊ី​ខ្លះ​ ​ត្រដក់​ទាំងឡាយ​ ​តែង​ចឹកស៊ី​ខ្លះ​ ​សុនខ​ទាំងឡាយ​ ​តែង​ទំពាស៊ី​ខ្លះ​ ​ចចក​ទាំងឡាយ​តែង​ទំពាស៊ី​ខ្លះ​ ​បាណកជាតិ​ទាំង​ឡាយ​ផ្សេង​ៗ​ ​(​ ​សត្វ​តូច​ៗ​ ​មាន​រុយ​ជាដើម​)​ ​តែង​ចោមរោម​ជញ្ជក់​ស៊ី​ខ្លះ​ ​នូវ​កាយ​នោះ​ឯង​។​ ​
ថយ | ទំព័រទី ១២៧ | បន្ទាប់
ID: 636852926392796108
ទៅកាន់ទំព័រ៖