ព្រះត្រៃបិដក ភាគ ៣៩

​នៅក្នុង​ព្រៃ​ក្ដី​ ​នៅ​ទៀប​គល់ឈើ​ក្ដី​ ​នៅក្នុង​ផ្ទះ​ស្ងាត់​ក្ដី​ ​អង្គុយពែនភ្នែន​ ​តាំង​កាយ​ឲ្យ​ត្រង់​ ​ផ្ចង់ស្មារតី​ ​ឲ្យ​មានមុខ​ឆ្ពោះទៅ​រក​ ​(​កម្មដ្ឋាន​)​។​ ​ភិក្ខុ​នោះ​ ​មានសតិ​ដកដង្ហើម​ចេញ​ ​មានសតិ​ ​ដកដង្ហើម​ចូល​ ​កាល​ដកដង្ហើម​ចេញ​វែង​ ​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ ​ដកដង្ហើម​ចេញ​វែង​។​បេ​។​ ​សិក្សា​ថា​ ​អាត្មាអញ​ ​ឃើ​ញរឿយៗ​ ​នូវ​ធម៌​សម្រាប់​លះកិលេស​ចោល​ ​នឹង​ដកដង្ហើម​ចេញ​ ​សិក្សា​ថា​ ​អាត្មាអញ​ ​ឃើ​ញរឿយៗ​ ​នូវ​ធម៌​សំរាប់​លះកិលេស​ចោល​ ​នឹង​ដកដង្ហើម​ចូល​។​ ​ម្នាល​អរិ​ដ្ឋ​ ​អា​នា​បាន​ស្ស​តិ​ ​ពេញ​បរិបូណ៌​ ​ដោយ​សេចក្ដីពិស្ដារ​ ​យ៉ាងនេះ​ឯង​។​ ​
 [​២២​]​ ​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ព្រះ​មហា​ក​ប្បិ​នដ៏​មាន​អាយុ​ ​អង្គុយពែនភ្នែន​ ​តាំង​កាយ​ឲ្យ​ត្រង់​ ​ផ្ចង់ស្មារតី​ ​ឲ្យ​មានមុខ​ឆ្ពោះទៅ​រក​ ​(​កម្មដ្ឋាន​)​ ​ក្នុង​ទី​ជិត​ព្រះ​ដ៏​មាន​ ​ព្រះ​ភាគ​។​ ​
 [​២៣​]​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​បានឃើញ​មហា​ក​ប្បិ​នដ៏​មាន​អាយុ​ ​កំពុង​អង្គុយពែនភ្នែន​ ​តាំង​កាយ​ឲ្យ​ត្រង់​ ​ផ្ចង់ស្មារតី​ ​ឲ្យ​មានមុខ​ឆ្ពោះទៅ​រក​ ​(​កម្មដ្ឋាន​)​ ​ក្នុង​ទី​មិន​ឆ្ងាយ​ ​(​អំពី​ព្រះអង្គ​)​ ​លុះ​ឃើញ​ហើយ​ ​ទើប​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ឃើញ​សេចក្ដី​ញាប់ញ័រ​ ​ឬ​សេចក្ដី​អន្ទះអន្ទែង​កាយ​ ​របស់​ភិក្ខុ​នោះ​ឬទេ​ ​។​ ​
ថយ | ទំព័រទី ១៣ | បន្ទាប់
ID: 636852898285028435
ទៅកាន់ទំព័រ៖