ព្រះត្រៃបិដក ភាគ ៣៩
ព្រះអង្គត្រាស់ដឹង នូវអរិយសច្ចធម៌ ព្រះអង្គលែងវិលត្រឡប់មកកាន់ភពថ្មីទៀត។ (អរិយសាវក ប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ) ក្នុងព្រះធម៌។ ក្នុងព្រះសង្ឃ។ ប្រកបដោយសីលទាំងឡាយ ជាទីស្រឡាញ់របស់អរិយៈ ជាសីលមិនដាច់។បេ។ ជាសីលប្រព្រឹត្តទៅ ដើម្បីសមាធិ។
[២១៣] បពិត្រព្រះមហានាម ដូចដើមឈើ តែងទេរទៅកាន់ទិសខាងកើត ទោរទៅកាន់ទិសខាងកើត ទ្រេតទៅកាន់ទិសខាងកើត ឈើនោះ កាលបើឫសដាច់ហើយ តើគប្បីដួលទៅទិសខាងណា។ ព្រះមហានាមសក្យរាជ ក្រាបទូលថា បពិត្រព្រះអង្គ ឈើនោះ ទេរទៅខាងណា ទោរទៅខាងណា ទ្រេតទៅខាងណា (គប្បីដួលទៅខាងនោះ)។ ព្រះដ៏មានព្រះភាគ ត្រាស់ថា បពិត្រព្រះមហានាម អរិយសាវក ប្រកបដោយធម៌ ទាំង ៤ យ៉ាងនេះ រមែងបង្អោន ទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន ក៏ដូច្នោះឯង។
[២១៤] កបិលវត្ថុនិទាន។ គ្រានោះឯង ព្រះមហានាមសក្យរាជ ចូលទៅរកព្រះគោធាសក្យរាជ លុះចូលទៅដល់ហើយ ទូលព្រះគោធាសក្យរាជ ដូច្នេះថា
ID: 636852927307488425
ទៅកាន់ទំព័រ៖