ព្រះត្រៃបិដក ភាគ ៣៩

 ​[​២១៧​]​ ​ព្រះ​គោ​ធា​សក្យរាជ​ ​ទូល​ព្រះ​មហា​នាម​ថា​ ​បពិត្រ​ព្រះ​មហា​នាម​ ​សូម​ព្រះអង្គ​រង់ចាំ​សិន​ ​បពិត្រ​ព្រះ​មហា​នាម​ ​សូម​ព្រះអង្គ​រង់ចាំ​សិន​ ​មានតែ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​មួយ​អង្គ​ប៉ុណ្ណោះ​ ​ទើប​ទ្រង់​ជ្រាប​នូវ​បុគ្គល​ ​ដែល​ជា​សោ​តា​បន្នៈ​នុ៎ះ​ ​ប្រកប​ ​ឬមិន​ប្រកបដោយ​ធម៌​ទាំងឡាយ​នេះ​បាន​។​ ​ព្រះ​មហា​នាម​ ​ទូល​ព្រះ​គោ​ធា​សក្យរាជ​វិញ​ថា​ ​បពិត្រ​ព្រះ​គោ​ធា​ ​មក​យើង​នាំគ្នា​ទៅ​ ​យើង​គួរ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​នឹង​ក្រាបបង្គំទូល​សេចក្ដី​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​
 ​[​២១៨​]​ ​គ្រានោះ​ឯង​ ​ព្រះ​មហា​នាម​សក្យរាជ​ ​និង​ព្រះ​គោ​ធា​សក្យរាជ​ ​បាន​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ ​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ហើយ​ ​ទើប​គង់​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ព្រះ​មហា​នាម​សក្យរាជ​ ​គង់​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​បាន​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​អម្បាញ់មិញ​នេះ​ ​ខ្ញុំ​បាន​ចូល​ទៅ​រក​ព្រះ​គោ​ធា​សក្យរាជ​ ​លុះ​ចូល​ទៅដល់​ ​ទូល​ព្រះ​គោ​ធា​សក្យរាជ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​គោ​ធា​ ​ព្រះអង្គ​បាន​ជ្រាប​នូវ​បុគ្គល​ ​ដែល​ជា​សោ​តា​បន្នៈ​ ​ប្រកបដោយ​ធម៌​ប៉ុន្មាន​យ៉ាង​ ​ទើប​ជា​បុគ្គល​មាន​សភាព​មិន​ធ្លាក់ទៅក្នុង​អបាយ​ ​ជា​បុគ្គល​ទៀង​ ​មានការ​ត្រាស់​ដឹង​ ​ប្រព្រឹត្តទៅ​ក្នុង​ខាងមុខ​។​ ​
ថយ | ទំព័រទី ១៣៤ | បន្ទាប់
ID: 636852927983227075
ទៅកាន់ទំព័រ៖