ព្រះត្រៃបិដក ភាគ ៣៩

​បពិត្រ​ព្រះ​មហា​នាម​ ​ចុះ​ព្រះអង្គ​ជ្រាប​ច្បាស់​នូវ​បុគ្គល​ ​ដែល​ជា​សោ​តា​បន្នៈ​ ​ប្រកបដោយ​ធម៌​ប៉ុន្មាន​យ៉ាង​ ​ទើប​ជា​បុគ្គល​មាន​សភាព​មិន​ធ្លាក់ទៅក្នុង​អបាយ​ ​ជា​បុគ្គល​ទៀង​ ​មានការ​ត្រាស់​ដឹង​ ​ប្រព្រឹត្តទៅ​ក្នុង​ខាងមុខ​។​ ​
 ​[​២២០​]​ ​ព្រះ​មហា​នាម​សក្យរាជ​ ​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាល​ព្រះ​គោ​ធា​សក្យរាជ​ ​ពោល​យ៉ាងនេះ​ហើយ​ ​ខ្ញុំ​ព្រះអង្គ​ ​បាន​ទូល​ព្រះ​គោ​ធា​សក្យរាជ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​គោ​ធា​ ​ខ្ញុំ​ដឹង​ច្បាស់​នូវ​បុគ្គល​ ​ដែល​ជា​សោ​តា​បន្នៈ​ ​ប្រកបដោយ​ធម៌​ ​៤​ ​យ៉ាង​ ​ទើប​ជា​បុគ្គល​មាន​សភាព​មិន​ធ្លាក់ទៅក្នុង​អបាយ​ ​ជា​បុគ្គល​ ​ទៀង​ ​មានការ​ត្រាស់​ដឹង​ ​ប្រព្រឹត្តទៅ​ក្នុង​ខាងមុខ​។​ ​ធម៌​ ​៤​ ​យ៉ាង​ ​ដូចម្ដេច​ខ្លះ​។​ ​បពិត្រ​ព្រះ​គោ​ធា​ ​អរិយ​សាវក​ ​ក្នុង​ធម្មវិន័យ​នេះ​ ​ប្រកបដោយ​សេចក្ដី​ជ្រះថ្លា​ ​មិន​ញាប់ញ័រ​ ​ក្នុង​ព្រះពុទ្ធ​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​អង្គ​នោះ​។​បេ​។​ ​ព្រះអង្គ​ជា​គ្រូ​នៃ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ព្រះអង្គ​ត្រាស់​ដឹង​ ​នូវ​អរិយសច្ច​ធម៌​ ​ព្រះអង្គ​លែង​វិលត្រឡប់​មកកាន់​ភព​ថ្មីទៀត​ហើយ​។​ ​ ​ ​ ​ ​(​អរិយ​សាវក​ ​ប្រកបដោយ​សេចក្ដី​ជ្រះថ្លា​ ​មិន​ញាប់ញ័រ​)​ ​ក្នុង​ព្រះធម៌​។​ ​ក្នុង​ព្រះសង្ឃ​។​ ​ជា​អ្នក​ប្រកបដោយ​សីល​ ​ជាទីស្រឡាញ់​របស់​អរិយៈ​ ​ជា​សីល​មិន​ដាច់​។​បេ​។​ ​
ថយ | ទំព័រទី ១៣៦ | បន្ទាប់
ID: 636852928364568886
ទៅកាន់ទំព័រ៖