ព្រះត្រៃបិដក ភាគ ៣៩
ជាសីលប្រព្រឹត្តទៅ ដើម្បីសមាធិ។ បពិត្រព្រះគោធា ខ្ញុំដឹងច្បាស់នូវបុគ្គល ដែលជាសោតាបន្នៈ ប្រកបដោយធម៌ ៤ យ៉ាងនេះឯង ទើបជាបុគ្គលមានសភាព មិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅក្នុងខាងមុខ។
[២២១] បពិត្រព្រះអង្គដ៏ចំរើន កាលខ្ញុំព្រះអង្គ ពោលយ៉ាងនេះហើយ ព្រះគោធាសក្យរាជ បានឆ្លើយមកខ្ញុំព្រះអង្គវិញ ដូច្នេះថា បពិត្រព្រះមហានាម សូមព្រះអង្គរង់ចាំ សិន បពិត្រព្រះមហានាម សូមព្រះអង្គរង់ចាំសិន មានតែព្រះដ៏មានព្រះភាគមួយអង្គប៉ុណ្ណោះ ទើបទ្រង់ជ្រាបនូវបុគ្គល ដែលជាសោតាបន្នៈនុ៎ះ ប្រកប ឬមិនប្រកបដោយធម៌ទាំងអម្បាលនេះបាន។
[២២២] ពិត្រព្រះអង្គដ៏ចំរើន ការកើតឡើងនៃធម៌ណាមួយ គប្បីកើតឡើងក្នុងធម៌វិន័យនេះ ព្រះដ៏មានព្រះភាគ គប្បីមូលជាមួយគ្នា ទាំងភិក្ខុសង្ឃ ក៏គប្បីមូលជាមួយគ្នា ព្រះដ៏មានព្រះភាគ ព្រះអង្គត្រាស់ព្រះវាចាឯណា ខ្ញុំព្រះអង្គក៏ប្រកាន់តាមព្រះវាចានោះ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ទ្រង់ចាំទុកនូវខ្ញុំព្រះអង្គ ដែលជាអ្នកជ្រះថ្លា យ៉ាងនេះចុះ។
ID: 636852928591011838
ទៅកាន់ទំព័រ៖