ព្រះត្រៃបិដក ភាគ ៣៩
[២២៣] បពិត្រព្រះអង្គដ៏ចំរើន ការកើតឡើងនៃធម៌ណាមួយ គប្បីកើតឡើងក្នុងធម្មវិន័យនេះ ព្រះដ៏មានព្រះភាគ គប្បីមូលជាមួយគ្នា ទាំងភិក្ខុសង្ឃ និងភិក្ខុនីសង្ឃ ក៏គប្បីមូលជាមួយគ្នា ព្រះដ៏មានព្រះភាគ ព្រះអង្គត្រាស់ព្រះវាចាឯណា ខ្ញុំព្រះអង្គក៏ប្រកាន់តាមព្រះវាចានោះ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ទ្រង់ចាំទុកនូវខ្ញុំព្រះអង្គ ជាអ្នកជ្រះថ្លា យ៉ាងនេះចុះ។
[២២៤] បពិត្រព្រះអង្គដ៏ចំរើន ការកើតឡើងនៃធម៌ណាមួយ គប្បីកើតឡើង ក្នុងធម្មវិន័យនេះ ព្រះដ៏មានព្រះភាគ គប្បីមូលជាមួយគ្នា ទាំងភិក្ខុសង្ឃ និងភិក្ខុនីសង្ឃ និងពួកឧបាសក ក៏គប្បីមូលជាមួយគ្នា ព្រះដ៏មានព្រះភាគ ព្រះអង្គត្រាស់ព្រះវាចាឯណា ខ្ញុំព្រះអង្គ ក៏ប្រកាន់តាមព្រះវាចានោះ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ចាំទុកនូវខ្ញុំព្រះអង្គ ជាអ្នកជ្រះថ្លាយ៉ាងនេះចុះ។
[២២៥] បពិត្រព្រះអង្គដ៏ចំរើន ការកើតឡើងនៃធម៌ណាមួយ គប្បីកើតឡើងក្នុងធម្មវិន័យនេះ ព្រះដ៏មានព្រះភាគ ក៏គប្បីមូលជាមួយគ្នា ទាំងភិក្ខុសង្ឃ ភិក្ខុនីសង្ឃ ពួកឧបាសក និងពួកឧបាសិកា ក៏គប្បីមូលជាមួយគ្នា
ID: 636852928858577142
ទៅកាន់ទំព័រ៖